• 2021-03-17 02:41:22
  • ព័ត៌មាន

អេមណាស់! ម៉ូតូត្រៃ Honda CRF250 ឆ្នាំ២០២១ ចេញហើយ នេះតម្លៃវា!

  • 2021-03-17 02:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូត្រៃ CRF250 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយដាក់លក់ក្នុងតម្លៃប្រមាណ ៦ ៧០០ដុល្លារ។

ម៉ូតូ Honda CRF250 ឆ្នាំ២០២១ ទទួលបានការអាប់ដេតលើចង្កឹះលេខ ជួយឲ្យវាបង្កើនល្បឿន និងបើកបរផ្លូវឆ្ងាយប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ ចង្កឹះលេខរបស់វាក៏ទទួលបានមុខងារជំនួយពេលដាក់លេខ ឲ្យចូលស្រួលជាងមុន ២០% និងការពារការផាយកង់ក្រោយនៅពេលមួលហ្គែរខ្លាំង។

ជាមួយគ្នានេះដែរ ម៉ូតូ CRF250 ថ្មី បានសម្រកទម្ងន់ពី ១៥៧គីឡូក្រាម មកសល់ត្រឹម ១៥២គីឡូក្រាមប៉ុណ្ណោះ ហើយក៏បានតំឡើងចំណុះធុងសាំងពី ១០លីត្រ ទៅ ១២,៨លីត្រផងដែរ។ បន្ថែមពីនេះ កន្លែងអង្គុយសម្រាប់អ្នកបើកបរក៏បានកែសម្រួល ធ្វើឲ្យអង្គុយខ្ពស់ជាងមុន និងកាត់បន្ថយរំញ័រទៀតផង។ កែបរបស់វាមានកម្ពស់ ៨៣០មីល្លីម៉ែត្រពីដី ហើយធំជាងមុន និងផ្តល់ផាសុកភាពជាងមុន ដោយសារតែប្រើប្រាស់កៅស៊ូពីក្នុងដើម្បីកាត់បន្ថយរំញ័រ។

ម៉ូតូ CRF250 ឆ្នាំ២០២១ ក៏បានឌីហ្សាញចង្កៀងមុខ LED ថ្មី ជួយឲ្យវាបាញ់ភ្លើងបានភ្លឺច្បាស់ជាងមុន ហើយកុងទ័រ LCD របស់វាក៏មានទំហំធំជាងមុន ដែលបង្ហាញពីកម្រិតលេខ និងកម្រិតស៊ីសាំង។ ទោះជាយ៉ាងណាក៏ដោយ វានៅតែបន្តប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ២៥០សេសេដដែល ប៉ុន្តែទទួលបានការអាប់ដេតមួយចំនួន ជួយឲ្យវាកាន់តែដំណើរការប្រសើរជាងមុន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់