• 2021-03-12 04:32:00
  • ផលិតផលថ្មី

ទូរសព្ទកម្លាំងខ្លាំង ROG Phone 5 ពេលមកដល់ខ្មែរតម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2021-03-12 04:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone ដែលគ្រប់គ្នាធ្លាប់ស្គាល់ថាជាស្មាតហ្វូនហ្គេម ដោយបានបន្ថែមថាមពលពិសេសៗជាច្រើនលើម៉ូដែលស៊េរីថ្មីគឺ ROG Phone 5 ធ្វើឱ្យស្មាតហ្វូនហ្គេម នេះកាន់តែខ្លាំងជាងមុន។

ស្មាតហ្វូនហ្គេមនេះបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ re-fresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។

តាមប្រភពពីហាងនៅក្នុងស្រុកមួយចំនួនបានបង្ហើបពីការនាំចូលយកមកលក់នាពេលឆាប់ៗនេះ ចំពោះតម្លៃនៅមិនទាន់បង្ហាញច្បាស់នៅឡើយទេ តែមានហាងមួយបានបង្ហើបថាវាអាចមានតម្លៃខ្ទង់ ៨០០ ទៅ ១ ០០០ដុល្លារ ពេលមកដល់ស្រុកខ្មែរ (ចំពោះតម្លៃច្បាស់យ៉ាងណានោះរង់ចាំតាមដានពេលមកដល់ខ្មែរជាមួយ Sabay ទាំងអស់គ្នា)។

មិនត្រឹមតែមានសមត្ថភាពខ្លាំង ចំពោះផ្នែកកាមេរ៉ាវិញ ROG Phone 5 ប្រើលែនកាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។

អត្ថបទ៖ ម៉េងងី

មតិយោបល់