/local-36/60497886f2960_1615427700_medium.jpg)
- 2021-03-11 02:02:28
- ព័ត៌មាន
៤សន្លឹកបង្ហាញវត្តមានជាថ្មីឡានអគ្គិសនីអង្គរ Golf Car ចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ
- 2021-03-11 02:02:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤សន្លឹកបង្ហាញវត្តមានជាថ្មីឡានអគ្គិសនីអង្គរ Golf Car ចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ
ចន្លោះមិនឃើញ
ក្រោយពេលរថយន្តអគ្គិសនីអង្គរ Golf Car 2018 ដែលជាការផលិតឡើងដោយស្នាដៃខ្មែរ មានវត្តមានជាថ្មីនៅលើដងផ្លូវ បងប្អូនប្រជាពលរដ្ឋខ្មែរហាក់មានការចាប់អារម្មណ៍ជាច្រើន។
ការបង្ហាវត្តមាននៅលើដងផ្លូវជាថ្មីនេះដោយលោក ញាន ផន្លឹក នៅថ្ងៃនេះបានរៀបរាប់ថា៖ «អរុណសួស្តីជិះឡានធ្វើដោយដៃរខ្លួនឯងទៅហាត់ប្រាណពេលព្រឹកៗនៅសួនច្បារមាត់ទន្លេ ល្អម្យ៉ាងដែលវាមិនអស់លុយចាក់សាំង។ ខុសគេតែឯងជិះឡានធ្វើខ្លួនឯងហេីយឈ្មោះរបស់ខ្មែរទៀត មិនដូចគេសោះគេជិះសុទ្ធតែឡានទំនើបៗនាំចូលពីបរទេស»។
គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។
រូបភាព៖ ពីហ្វេសបុក លោក ញាន ផន្លឹក