/Inter-25/6030e898a0f5a_1613817960_medium.jpg)
- 2021-02-20 10:37:55
- ព័ត៌មាន
ក្រសួងដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា QR Code ក្រោយពេលកម្ពុជា ផ្ទុះកូវីដ១៩ចូលសហគមន៍ជាថ្មី
- 2021-02-20 10:37:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា QR Code ក្រោយពេលកម្ពុជា ផ្ទុះកូវីដ១៩ចូលសហគមន៍ជាថ្មី
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ បានសម្រេចប្រកាសដាក់ឲ្យដំណើការប្រព័ន្ធបច្ចេកវិទ្យា QR Code ឈ្មោះថា “ទប់ស្កាត់កូវីដ-១៩” ឬ stopcovid.gov.kh ។
នេះគីជាគេហទំព័ររួមមួយ បង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការចេញឬចូលនៃអ្នកដំណើរនានាក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់(ខុនដូ) ក្រុមហ៊ុន រោងចក្រសហគ្រាសនានា ដែលតម្រូវឲ្យម្ចាស់អាជីវកម្មយកទៅព្រីនបិទនៅច្រកចេញចូលរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់ក្នុងការស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានរកឃើញករណីវិជ្ជមានកូវីដ១៩។
ប្រព័ន្ធនេះ នឹងកត់ត្រាទុកនូវទីតាំងរបស់បុគ្គលដែលបានចេញ ឬចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គលទេ សូមកុំបារម្ភ!)។ សម្រាប់របៀបប្រើប្រាស់សូមចូលទីកាន់វិបសាយ stopcovid.gov.kh ដោយមិនគិតថ្លៃនោះទេ សូមចូលរួមដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោមនេះ