• 2021-02-15 09:54:38
  • ព័ត៌មាន

រក​ឃើញ​ប្រទេស​ឈរ​លេខ​១​មាន​ល្បឿន 5G ​លឿន​ដាច់​គេ

  • 2021-02-15 09:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូរ៉េ​ខាងត្បូង​ ​កំពុង​ឈរ​លេខ​១​ជា​ប្រទេស​ដែល​បាន​មាន​ល្បឿន​ 5G ​លឿន​ដាច់​គេប្រចាំ​ឆ្នា ២០២០ ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​និង​​ជា​សមាជិក​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC )។

រូបតំណាង

​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុម​អ្នក​ជំនាញ​ Ookla Speedtest ​នៅ​ដំណាច់​ត្រីមាស​ទី៣​ឆ្នាំ ២០២០ ​បាន​ឲ្យ​ដឹង​ថា ​លឿន​ដែល​អាច​យក​មក​ចាត់​ចំណាត់​ថ្នាក់​ ​គិត​ទៅ​លើ​ល្បឿន​ដោនឡូត​ជា​មធ្យម​នៅ​ចន្លោះ​ ​182.50 Mbps ធៀប​នឹង​នាទី​ ​លើ​បណ្ដាញ​នៅ​តាម​ប្រទេស​ទាំង​នោះ​។

​បញ្ជី​ឈ្មោះ​ប្រទេស​ទាំង ១២ ​ដែល​​មាន​ល្បឿន 5G ​លឿន​ជាង​គេ៖ ​កូរ៉េខាងត្បូង៖ ​ល្បឿន 411.31Mbp, ថៃ៖ ​ល្បឿន 327.41 Mbps, អូស្រ្តាលី៖ ល្បឿន 303.31 Mbps, ចិន៖ ល្បឿន 301.61 Mbps , តៃវ៉ាន់៖ ល្បឿន 272.15 Mbps, ញ៉ូហ្សេឡេន៖ ល្បឿន 223.18 Mbps, ជប៉ុន៖ ល្បឿន 217.65 Mbps, កាណាដា៖ ល្បឿន 209.24 Mbps , ហុងកុង៖ ល្បឿន 192.94 Mbps , ហ្វីលីពីន៖ ល្បឿន 182.50 Mbp, សឹង្ហបុរី៖ 92.65 Mbps និងសហរដ្ឋអាមេរិក៖ ល្បឿន 64.11 Mbps។

ទិន្នន័យ​នេះ​បញ្ជាក់​ថា ​របាយការណ៍​ឆ្នាំ​នេះ​ 5G ​លឿន​ជាង 954% ​ធៀប​នឹង​ 4G ​នៅ​ត្រីមាស​​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​២០២០​៕

ល្បឿន 5G នៅតាមប្រទេស​ទាំង ១២

ប្រភព៖ gizguide ប្រែ​សម្រួល៖ រក្សា

មតិយោបល់