• 2021-02-10 02:27:22
  • ព័ត៌មាន

ជម្លោះរឿងឡូហ្គោ! Apple បង្ខំឲ្យក្រុមហ៊ុនមួយប្ដូរឡូហ្គោបានសម្រេច

  • 2021-02-10 02:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Prepear ដែល​ជា​ក្រុមហ៊ុន​រៀប​ចំ​ម្ហូបអាហារ​​មួយ បាន​យល់​ព្រម​កែ​សម្រួល​លើ​ឡូហ្គោ​រូប​ផ្លែ​សារី (Pear) របស់​ខ្លួន ក្នុង​ជម្លោះ​​​កម្មសិទ្ធិ​បញ្ញា​ជា​មួយ Apple។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហ​ស្ថាបនិក Prepear។

​រំលឹក​ថា​​រឿង​រកាំរកូស​រវាង Apple និង Prepear បាន​ចាប់​ផ្ដើម​​កើត​មាន​ឡើង​កាល​ពី​ខែ​សីហា​ឆ្នាំ​កន្លង​ទៅ ដែល​ពេល​នោះ Apple បាន​ជំទាស់​​នឹង​ការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​លើ​ឡូហ្គោ​រូប​ផ្លែ​សារី (Pear) របស់​ក្រុមហ៊ុន Prepear។​​​

ទោះ​បី​ជា​​ស្លាក​សញ្ញា​របស់ Prepear ​មាន​បង្ហាញ​ច្បាស់ៗ​ថា​ជា​រូប​ផ្លែ​សារី (Pear) ក៏​ Apple បាន​អះអាង​ថា​ស្លាក​សញ្ញា​របស់ Prepear មាន​ការ​ឌីហ្សាញ​ជា​រូប​ផ្លែ​ឈើ​ដោយ​មាន​ស្លឹក​​នៅ​ផ្នែក​ខាង​ស្ដាំ ដែល​​ការ​ឌីហ្សាញ​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ដល់​ស្លាក​សញ្ញា​របស់ Apple៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់