• 2021-02-05 06:16:28
  • ព័ត៌មាន

Babee Gaming កំពុងជោគជ័យអាជីពជា Streamer តែអាចនឹងបោះបង់នៅ ២ឆ្នាំទៀតព្រោះហេតុផលមួយ

  • 2021-02-05 06:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី Streamer ដទៃ​ទៀត​មាន​ចិត្ត​ស្រលាញ់​ការ​លេង​ហ្គេម​មិន​ដែល​ធុញ Babee Gaming គឺជា​អ្នក​ឡាយ​ហ្គេម​មួយ​រូប​កំពុង​មាន​ភាព​ល្បី​ល្បាញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសបុក និង​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​គ្រប់ពេល​ឡាយ​ម្ដងៗ។

ផ្ដល់​បទសម្ភាសន៍​ជា​មួយ Sabay អំពី​ការ​លេង​ហ្គេម Babee Gaming បាន​ប្រាប់​ថា​ខ្លួន​ចាប់​ផ្ដើម​ចំណាយ​ពេល​លេង​ហ្គេម​ច្រើន​នៅ​ឆ្នាំ ២០១៧ តែ​មិន​​បាន​ផ្ដោត​សំខាន់​ឡើយ។ កញ្ញាបន្ត​ថា ការចំណាយពេលច្រើននៅលើកីឡាអេឡិចត្រូនិកនេះ បាន​ធ្វើ​​កញ្ញាចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ហ្គេម​នេះ​ខ្លាំង ឡាយ​នៅ​លើ​ហ្វេស​បុក​នឹង​បាន​ក្លាយ​ជា Streamer អាជីព​នៅ​ឆ្នាំ​២០២០ និង​មានហ្វេន​គាំ​ទ្រ​ជា​ច្រើន​នៅ​លើ​ហ្វេស​បុក​ដែល​មាន​​អ្នក Followers ជាង 100K នា​ពេល​បច្ចុប្បន្ន។

ជា​កូន​ទី ៣ក្នុង​គ្រួសារ មាន​បងប្អូន ៤នាក់ Babee Gaming បាន​ប្រាប់​ថា​ក្រោយ​ពេល​ចាប់​អាជីព​អ្នក Stream Game ទាំង​គ្រួសារ​មិត្ត​ភក្តិ​សុទ្ធ​តែគាំទ្រ​ទាំង​អស់ មិន​មាន​ការ​ជំទាស់​ឡើយ។ Babee បាន​បន្ថែម​ថា​បើ​ទោះ​​ជា​បច្ចុប្បន្ន​អាច​ថា​ខ្លួន​កំពុង​ជោគជ័យ​នៅ​លើ​វិស័យ​នេះ​ក៏​ដោយ ប៉ុន្តែ​កញ្ញា​មិន​រំពឹង​ធ្វើ​វា​បានយូរឡើយ អាច​​បន្ត​វា​ត្រឹម ២ឆ្នាំ​ទៅ​មុន​ទៀត នឹង​ចាប់​ផ្ដើម​ចំណាយពេលលើការងារច្រើនជាង និងប្រកប​មុខ​របស់​ផ្ទាល់​ខ្លួន​ ដែលមានក្នុង​ក្ដី​ស្រមៃ​គឺ​ចង​បើក​ហាង​ធ្វើ​ក្រចក​មួយ​នៅ​ថ្ងៃ​មុខ។

ហេតុផង​ដែល​ធ្វើ​ឲ្យ Babee Gaming អាចបញ្ចប់អាជីពនេះ​ត្រឹម ២ឆ្នាំ​ទៅ​មុន​ទៀត​នេះ ដោយ​សារ​កញ្ញា​មើល​ឃើញ​ពេល​បច្ចុប្បន្ន​អ្នក​លេង​ហ្គេម​មាន​កាន់​តែ​ច្រើន​ឡើង​ៗ ដូច​នេះ​មិន​យូរ​ទេ​អ្នក​ដែល​ឈរ​លើ​វិស័យ​នេះ​ពី​មុន​មក​នឹង​បាត់​ចំនួន​អ្នក​គាំទ្រ ហើយ​ការ​ងារ​ក៏​ត្រូវ​បាត់​បង់​ទៅ​តាម​និង​ដែរ។ កញ្ញា​បាន​បន្ត​ថា ប្រសិន​បើ ២​ ទៅ ​៣ ឆ្នាំ​ទៅ​មុខ​ទៀត​ខ្លួន​នៅ​មាន​អ្នក​គាំ​ទ្រ​ច្រើន ទទួល​បាន​ការ​ងារ កញ្ញា​នឹង​នៅ​តែ​បន្ត​​អាជីព​មួយ​នេះ​ទៀត។

Babee Gaming ដែល​ជា​កូន​អ្នក​ភ្នំពេញ​​និង​កំពុង​តែ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​គ្រប់គ្រង បច្ចុប្បន្ន កញ្ញា​ក៏​មាន​ការ​ងារ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ការ​ស្រលាញ់​ចូល​ចិត្ត និង​បាន​ចំណាយ​ពេល​ច្រើន​លើ​ការ​លេង​ហ្គេម​នេះ តែ Babeeក៏​មាន​ចំណង​ចណូល​ចិត្ត​ផ្សេង​ដូច​ជា រៀនបន្ថែម។

មាន​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ​ក៏​ពិត​មែន​តែ Babee Gaming បាន​បែង​ចែក​ពេល​វេលា​ការ​ឡាយ​ហ្គេម​នេះ​ត្រឹម ២ទៅ ៣ម៉ោង​ប៉ុណ្ណេះ​ក្នុង​មួយ​ថ្ងៃ និង​យក​ពេល​ទំនេរ​ទៅ​រៀន​បន្ថែម និង​មាន​ការ​ក្រៅ​ទៀត​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​​នៅ​ក្នុង​ការ​ប្រកួត​កីឡា E-Sport ក្នុង​ស្រុក​មួយ​ចំនួន។

ឆ្លើយ​តប​ជា​មួយ Sabay ទាក់​ទង​ជា​មួ​ប្រាក់​ចំណូល​វិញ Babee ប្រាប់​ថា​បាន​ពី​ការ​ងារ ធ្វើ​ជា MC ពិសេស​បាន​ពី Sponsor និង​តាម​រយះ​ការ Send Star នៅ​ពេល​ឡាយ​ហ្គេម​ម្ដង​ៗ​ច្រើន​គួរសម​ដែរ។ Babee Gaming បន្ថែម​ថា​ទោះ​រាល់​ថ្ងៃ​ការ​ងារ​ជា​ប្រចាំ​ជា​រឿង​ដដែល​ក៏​ដោយ​តែ​ខ្លួន​មិន​ដែល​ធុញ​ជា​មួយ​ការ​លេង​ហ្គេម​នេះ​ឡើយ គឺ​ពេញ​ចិត្ត សប្បាយ ព្រោះ​វា​ក៏​ជា​ការ​ការងារ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់