
- 2021-01-25 04:06:15
- ព័ត៌មាន
ទីបំផុតសេដ្ឋី Bill Gates បានចាក់វ៉ាក់សាំងកូវីដហើយ
- 2021-01-25 04:06:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតសេដ្ឋី Bill Gates បានចាក់វ៉ាក់សាំងកូវីដហើយ
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅនេះ មហាសេដ្ឋី Bill Gates បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញអំពីការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ លើកទីមួយ ហើយលោកបានអរគុណដល់អ្នកដែលចូលរួមជួយផលិត និងចែកចាយវ៉ាក់សាំង ព្រមទាំងបញ្ជាក់ថាមានអារម្មណ៍ដូចធម្មតាផងដែរ។
លោក Bill Gates បានសរសេរដូចនេះថា ៖ "គុណសម្បត្តិមួយនៃការមានវ័យ ៦៥ឆ្នាំ គឺខ្ញុំមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩។”
គួរដឹងថាស្ថាបនិក Microsoft រូបនេះ រស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ជារដ្ឋដែលផ្ដល់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងចាក់ជូនបុគ្គលមួយចំនួនទៀតដូចជាបុគ្គលិកសុខាភិបាល និងកងកម្លាំងសុខាភិបាលឆ្លើយតបរហ័សផងដែរ។ លោក Bill Gates បានចម្រើនវ័យ ៦៥ឆ្នាំ កាលពីថ្ងៃទី២៨ ខែតុលា ដែលនេះជាហេតុផលធ្វើឲ្យលោកអាចទទួលបានវ៉ាក់សាំង៕