• 2021-01-14 01:52:39
  • ព័ត៌មាន

App ថ្មីមួយ ចាប់យកសំឡេងឆ្កែព្រូស អាចដឹងថាវាចង់បានអី

  • 2021-01-14 01:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Startup របស់កូរ៉េខាងត្បូងមួយបានបង្កើតកម្មវិធី AI មួយ ដែលអាចដឹងពីអារម្មណ៍ចំនួន ៥ តាមរយៈការតាមដានការព្រូសរបស់ពួកវា ដោយប្រើបច្ចេកវិទ្យាសម្គាល់សំឡេង។

កម្មវិធី Petpuls ខាងលើ អាចប្រាប់ម្ចាស់របស់សត្វចិញ្ចឹមខ្លួនតាមរយៈកម្មវិធីស្មាតហ្វូន ប្រសិនបើសត្វឆ្កែរបស់ពួកគេសប្បាយរីករាយ, បន្ធូរអារម្មណ៍, ថប់បារម្ភ, ខឹង ឬក្រៀមក្រំ។ វាក៏តាមដានសកម្មភាពរាងកាយ និងការសម្រាករបស់សត្វឆ្កែបានផងដែរ។

លោក Andrew Gil នាយកផ្នែកទីផ្សារសកលនៅក្រុមហ៊ុន Petpuls Lab បានប្រាប់ថា "ឧបករណ៍នេះផ្តល់សំឡេងដល់សត្វឆ្កែដើម្បីឲ្យមនុស្សអាចយល់បាន" ។

គួរឲ្យដឹងថា ក្រុមហ៊ុនខាងលើបានចាប់ផ្តើមប្រមូលសំឡេងព្រូសផ្សេងៗគ្នាដើម្បីវិភាគពីអារម្មណ៍របស់សត្វឆ្កែ តាំងពីឆ្នាំ ២០១៧ មក។ រយៈពេល ៣ឆ្នាំក្រោយមក វាបានបង្កើតកម្មវិធីដែលផ្អែកតាមទិន្នន័យគំរូជាង ១០ ០០០ ពីសត្វឆ្កែ ៥០ ពូជ។

យ៉ាងណាមិញ Petpuls Lab បានចាប់ផ្តើមដាក់លក់កម្មវិធីនេះតាមរយៈអនឡាញ កាលពីខែតុលា ឆ្នាំមុន ក្នុងតម្លៃ ៩៩ដុល្លារ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់