• 2020-12-28 01:38:47
  • ហាងឆេងផលិតផល

Xperia 5 II ទូរសព្ទអេក្រង់ 120Hz នេះតម្លៃកំពុងលក់នៅតាមហាង

  • 2020-12-28 01:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xperia 5ជា​ស្មាតហ្វូន​លំដាប់​ថវិកា​មួយ​ដែល​មាន​រូបរាង​តូច ដែល​គ្រប់​គ្នា​មិន​គួរ​មើល​រំលង តែ​ចូល​ដល់​ Xperia 5 II ជំនាន់​ទី២ នេះ​គឺ​អ្នក​ស្នង​តំណែង Xperia 5 ​​និង​បាន​បង្កើន​ល្បាក់​តម្លៃ​ថ្លៃ​​លើស​មុន​ពីរ​ដងទៅ​វិញ។

​Xperia 5 II នៅ​តែ​មាន​ទំហំ ៦,១អ៊ីញ ជា​ប្រភេទ OLED ​ដោយ​កម្រិត​បង្ហាញ​រូបភាព​បាន​ធ្លាក់​មក​នៅ​ត្រឹម 1080p+ ​ប៉ុន្តែ​វា​នៅ​តែ​អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ដោយ​គាំទ្រ​នូវ​ HDR និង Creator Mode ហើយ​មាន​ Refresh Rate 120Hz ​ខ្លាំង​លើស​ Xperia 1 II។

ស្មាតហ្វូន​នេះ​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 865 ដែល​ផ្គួប​ជា​មួយ​ RAM ទំហំ ៨GBអង្គ​ផ្ទុក​វិញ​មាន​ពីរ​ទំហំ​គឺ ១២៨GB និង ២៥៦GB ហើយ​ក៏​មាន​រន្ធ​ដោត​មេមូរី​កាត​ផង​ដែរ។ កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ Xperia 5 II មាន​តម្លៃ​ប្រមាណជា ៩៥៩ដុល្លារ។

កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​ទំហំ ១២MP ដូច​គ្នា ដោយ​កាមេរ៉ា​មេ​មាន​ Aperture f/1.7 ​មាន​មុខងារ​រក្សា​លំនឹង​ OIS ហើយ​កាមេរ៉ា​ Ultrawide របស់​វា​មាន​មុខងារ​ Dual Pixel Autofocus។ Xperia 5 II មាន​​ផ្ទុក​ថ្ម​ទំហំ ៤០០០mAh។ តួ​​​ខ្លួន​របស់​ Xperia 5 II មាន​សមត្ថភាព​ការពារ​កម្រិត IP68 ហើយ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6 ផង​ដែរ។

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​បី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់