• 2020-12-14 02:20:09
  • ព័ត៌មាន

ចេញហើយ! កម្រិតស៊ីសាំង ឡាន Ford F-150 Hybrid ២០២១ ស៊ីតិចបំផុត

  • 2020-12-14 02:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលរថយន្តភីកអាប់ F-150 ថ្មីនឹងត្រូវចេញលក់នៅសប្តាហ៍នេះ ក្រុមហ៊ុន Ford បានប្រកាសពីកម្រិតស៊ីសាំងរបស់វាជាផ្លូវការ។

រថយន្ត Ford F-150 PowerBoost Hybrid ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៤៣០សេះ អាចធ្វើដំណើរការបាន ៧៥០ម៉ាយ៍ (១ ២០៧គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង សម្រាប់ប្រភេទប៉ុងមួយ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៩,៤លីត្រ/១០០គីឡូម៉ែត្រ ខណៈប្រភេទប៉ុងពីរវិញ ជាមធ្យមស៊ី ៩,៨លីត្រ/១០០គីឡូម៉ែត្រ ហើយអាចបើកបានចម្ងាយ ៧០០ម៉ាយ៍ (១ ១២៧គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង។

បើប្រៀបធៀបទៅ រថយន្តភីកអាប់ F-150 ដែលប្រើម៉ាស៊ីន PowerBoost Hybrid នេះ មានកម្រិតស៊ីសាំងតិចជាងគូប្រជែងណាៗទាំងអស់ (Best in class)។

ភីកអាប់ដំណើរការដោយម៉ាស៊ីន Hybrid ប្រភេទប៉ុងមួយខាងលើ បើសិនជាបំពាក់ Option អូសសណ្តោង Max Trailer Tow Package ទៀត គឺអាចអូសបាន ១២ ៧០០ផោន (៥ ៧៦០គីឡូក្រាម) និង ដឹកបាន ២ ១២០ផោន (៩៦០គីឡូក្រាម)។

គួរឲ្យដឹងថា ក្រៅពីម៉ាស៊ីន Hybrid ខាងលើ រថយន្ត F-150 ឆ្នាំ២០២១ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៥ ផ្សេងទៀត គឺ ចំណុះ ៣,៣លីត្រ Ti-VCT V6, ចំណុះ ២,៧លីត្រ EcoBoost V6, ចំណុះ ៥,០លីត្រ Ti-VCT V8, ចំណុះ ៣,៥លីត្រ EcoBoost V6 និង ចំណុះ ៣,០លីត្រ Power Stroke V6៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់