• 2020-12-11 02:13:25
  • ហាងឆេងផលិតផល

តោះ! មកមើលតម្លៃម៉ូតូយុវវ័យ Honda MSX GROM លក់ប៉ុន្មានតាមហាង?

  • 2020-12-11 02:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda MSX GROM ជា​ប្រភេទ​ម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ដែល​មាន​ការ​រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM ។

New Honda MSX GROM ជា​ប្រភេទ​ម៉ូតូ​ដែល​យុវវ័យសម័យ​និយម​ជិះ។ MSX GROM បំពាក់​ជាមួយម៉ាស៊ីន 125cc Manual Hand Clutch កម្លាំងរឹតតែខ្លាំង។ ជាមួយការរចនាផ្នែកចំហៀងថ្មី Bold On and Washer,ចង្កៀងមុខ OCTAGON។

បំពង់ស៊ីម៉ាំងថ្មី! រចនា បែប Slip-On ទម្ងន់ស្រាលដែលបំពាក់លើម៉ូតូប្រភេទ Sport Naked ។កុងទ័រ FULL LCD DIGITAL បង្ហាញភាពលំអិតគ្រប់តួនាទី។ កាំបន្ទះទំហំ 12” ជាមួយសំបកបន្ទារធំ គ្មានពោះវៀន។ តាម​ប្រភព​ពី​តាម​ហាង​នៅ​ម្ដុំ​គិរីរម្យ Honda MSX GROM នេះ​មាន​តម្លៃ​ខ្ទង់ ២ ៤៥០ ដុល្លារ (តម្លៃ​អាច​ខុសគ្នាតិចតួច​នៅ​តាម​ហាង)។

ម៉ាស៊ីនកម្លាំង 125cc រំភាយកំដៅដោយខ្យល់ (Air-Cooled) ជាមួយប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ ផ្ដល់នូវសមត្ថភាពខ្លាំង។ ប្រព័ន្ធបញ្ជូនលេខរហូតដល់៥តង់ បន្ថែមសមត្ថភាពជំរុញកម្លាំងទ្វេ ធ្វើឲ្យការបើកបរកាន់តែរំជើបរំជួល។ ម៉ូតូ NEW MSX GROM មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ខ្មៅ សក្ដិសមឥតខ្ចោះ៕

ប្រភពរូប៖ Seyha Store

អត្ថបទ៖ ម៉េងងី

មតិយោបល់