• 2020-12-05 16:12:59
  • ព័ត៌មាន

នេះ​ជា​មូល​ហេតុ​បឋម​ដែល Telegram គាំង​​ទូទាំង​ទ្វីប​អាស៊ី​ ​មិន​អាចបើក​​​ប្រើ​បាន!

  • 2020-12-05 16:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រមាណជា​​៣ ម៉ោង​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ​​កម្មវិធី Telegram ​ទូទាំង​ទ្វីប​អាស៊ី​ស្រាប់​តែ​គាំង​ មិន​ដំណើការ​មួយ​រយៈ​ មិន​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ឆ្លង​ឆ្លើយ​សន្ទនា​គ្នា​បាន។ ​បន្ទាប់​ពី​ទទួល​បាន​ការ​រាយ​ការណ៍​ពី​បញ្ហា​ខាង​លើ​នេះ ​​ក្រុម​អ្នក​ជំនាញ​ ​ក៏​បាន​ចេញ​មុខ​មក​ជួស​ជុល​ជា​បន្ទាន់​ផង​ដែរ​។

​យោង​តាម​ប្រភព​ពី​គណនី​ផ្លូវការ​របស់ Telegram ​Messenger ​នៅ​លើ Twitter ​ដែល​បាន​អាប់​ដែត​ព័ត៌មាន​ភ្លាមៗ​ ​បាន​ជូន​ដំណឹង​បឋម​ថា​គឺ​បណ្ដាល​មក​ពី Server down ​ហើយ​ក្រុម​វិស្វករ​បច្ចេក​ទេស​របស់​ពួក​គេ​ក៏​បាន​ធ្វើការ​ភ្ជាប់​បណ្ដាញ​ឡើង​វិញ​ជូន​អ្នក​ប្រើប្រាស់​ដើម្បី​អាច​ទំនាក់​ទំនង​បាន​ប្រក្រតី​ឡើង​វិញ។

​មក​ទល់​ម៉ោង​នេះ​ ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​ចូល​ទៅ log-in ​ឬ​ផ្ញើរសារ​បាន​ដូច​មុន ​ខណៈ​មួយ​ចំនួន​ទៀត​នៅ​​តែ​បន្ត​រាយការណ៍​ថា Telegram ​ពួក​គេ​នៅ​វិល​ខ្ញាល់​ភ្ជាប់​ដោយ​ពាក្យ​ថា "updating” ​ដដែល។ ​ដូច​នេះ​សម្រាប់​ព័ត៌មាន​ជាក់​លាក់​ពី​មូលហេតុ​ពិត​ប្រាកដ​បន្ថែម​ទៀត ក្រុម​ការងារ Sabay នឹង​អាប់​ដែត​ជូន​នៅ​ថ្ងៃ​ស្អែក៕

មតិយោបល់