• 2020-11-06 10:24:43
  • ផលិតផលថ្មី

HONDA CLICK 125i និង 150i ស៊េរីថ្មី ចេញលក់នៅខ្មែរហើយ!

  • 2020-11-06 10:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូ​ម៉ាក​ហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​បាន​​ដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA CLICK #DUAL SPORT IDEAL ស៊េរីថ្មី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ។​

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានដាក់លក់ម៉ូតូ HONDA CLICK ស៊េរីថ្មីទាំង២ស៊េរីក្នុងពេលតែ១មួយ គឺ HONDA CLICK125i & HONDA CLICK150i។ កាន់តែអស្ចារ្យ ជាមួយកំពូលម៉ូតូអូតូបែបស្ព័រទាំងពីរស៊េរី បង្ហាញនូវអនុភាពគ្មានគូប្រៀបជាមួយការរចនាកាន់តែស្ព័រ បង្កើតនូវភាពឥតខ្ចោះលើសលប់ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា។ ចង់ដឹងថា HONDA CLICK ទាំង២ស៊េរីមានអ្វីប្លែក តោះ៖

  • NEW HONDA CLICK125i ថ្មី!

រចនាបែប PARAMETRIC កាន់តែទំនើបទាន់សម័យ បង្កើនភាពទាក់ទាញជាមួយភាពលេចធ្លោដ៏អស្ចារ្យ។ អនុភាពម៉ាស៊ីន 125cc ឆ្ពោះទៅមុខដោយភាពជឿជាក់។ តែមថ្មី! រចនាបែប PARAMETRIC GRAPHIC​ បង្កើនភាពស្ព័ររស់រវើកសាកសមជាមួយតួម៉ូតូ ផ្តល់នូវអារម្មណ៌កាន់តែក្លៀវក្លា រំលេចជាមួយភ្លើងកន្ទុយក្រោយ LED ទំនើបផ្តល់ពន្លឺភ្លឺច្បាស់គ្រប់កាលៈទេសៈ។

  • NEW HONDA CLICK150i ថ្មី!

កំពូលម៉ូតូអូតូបែបស្ព័រកម្លាំង 150cc អនុភាពខ្លាំងលើសលប់ ។ រចនាថ្មីរំលេចដោយ PREMIUM CONTRAST COLORS នៅដៃចង្កូតខាងមុខ ចំហៀងក្រោម និងកាងក្រោយ ធ្វើឲ្យម៉ូតូកាន់តែ SPORTY កាន់តែរស់រវើក។

FULL DIGITAL METER ទំនើបឈានមុខគេជាមួយប្រព័ន្ធវៃឆ្លាតបង្ហាញច្បាស់ពីដំណើរការគ្រប់មុខងារដូចជា មាត្រដ្ឋានរង្វាស់ល្បឿន ភ្លើងសញ្ញា SMART KEY ភ្លើងសញ្ញាបង្ហាញពីស្ថានភាពម៉ាស៊ីន ភ្លើងសញ្ញាឈប់សម្រាក នាឡិកា ចំងាយចរ និងអត្រាប្រើប្រាស់ប្រេងសាំង ជាដើម។

ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា HONDA SMART KEY បញ្ជាដោយតេឡេ អាចបង្ហាញនូវទីតាំងរបស់ម៉ូតូ និងផ្តល់នូវសុវត្ថិភាពខ្ពស់។ កាន់តែមានទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរជាមួយ HONDA CLCICK150i ដែលបំពាក់ហ្រ្វាំងប្រភេទ DISC BRAKE រចនាបន្ថែមជា​មួយ CALIPER ពណ៌ក្រហម ព្រមជាមួយបច្ចេកវិទ្យា COMBINED BRAKE ដំណើរការរួមបញ្ចូលគ្នាទាំងកង់មុខនិងកង់ក្រោយសម្រួលដល់ការគ្រប់គ្រង និង បញ្ឈប់ម៉ូតូ។

HONDA CLICK 125i មាន៣ពណ៌គឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ខ្មៅ ចំណែកឯ HONDA CLICK150i មាន៣ពណ៌គឺ ពណ៌ស ពណ៌ខៀវ និង ពណ៌ខ្មៅ។

សម្រាប់យុវវជនសម័យថ្មីដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូបែបស្ព័រទំនើប កម្លាំងខ្លាំង HONDA CLICK ទាំងពីរស៊េរីគឺពិតជាជំរើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ ​គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ https://bit.ly/34YIghj សម្រាប់​ម៉ូតូ HONDA CLICK125i ថ្មី និងគេហទំព័រ https://bit.ly/2I5TBmM សម្រាប់ម៉ូតូ HONDA CLICK150i ថ្មី៕

មតិយោបល់