• 2020-10-14 02:27:14
  • ហាងឆេងផលិតផល

Apple Watch Series 6 និង SE ធ្លាក់ថ្លៃប៉ុន្មានលក់តាមហាងព្រឹកនេះ?

  • 2020-10-14 02:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch Series 6 និងប្រភេទ SE បាន​ប្រកាស​ចេញ​ថ្ងៃ​ជា​មួយ​គ្នា​ជា​មួយ​តម្លៃ​លក់​​ក្នុង​ស្រុក Series 6 ទំហំ 40mm មាន​តម្លៃខ្ទង់ ៥២០ដុល្លារ ទំហំ 44mm មាន​តម្លៃប្រហែល ៥៥០ដុល្លារ ប្រ​ភេទ SE ទំហំ 40mm តម្លៃខ្ទង់ ៣៩០ដុល្លារ ទំហំ 44mm មានតម្លៃខ្ទង់ ៤៣០ដុល្លារ។

Apple Watch Series 6 ​មាន​ជម្រើស​ទំហំ 40mm និង 44mm ដូច​ជា​ Apple Watch Series 5 ដែរ ហើយ​មាន​បន្ថែម​មុខងារ​ថ្មី​អាច​​វាស់​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម។ តាមប្រភពពីហាង សុខ លី Apple Watch Series 6 និងប្រភេទ SE កំពុង​លក់​មាន​តម្លៃ។

តម្លៃលក់តាមហាងបច្ចុប្បន្ន៖

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៥០៩ដុល្លារ

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៥៣៩ដុល្លារ

Apple Watch SE នេះ​មាន​បំពាក់មកជាមួយមុខងារសុខភាពសំខាន់ៗដូចជាមុខងារវិភាគល្បឿន និងមុខងាររោគវិភាគ (gyroscope) ដូចគ្នាទៅនឹង Apple Watch Series 6 ដែរ។

តម្លៃលក់តាម​ហាងបច្ចុប្បន្ន​៖

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៣៥៩ដុល្លារ

  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៣៧៩ដុល្លារ

ក្រៅពីនេះ​ក៏​​​នៅ​មានApple Watch Series 6 ​មាន​ជម្រើស​ទំហំ 40mm និង 44mm មាន​លក់​នៅ​លើ​ទីផ្សារ​តាម​ប្រភព​ពី​ហាង នីកា តម្លៃ​ Apple Watch Series 6 ប្រភេទ LTE Stainless Steel ទំហំ 44mm មានតម្លៃ ៩៩០ដុល្លារ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់