
- 2020-10-09 09:21:34
- ព័ត៌មាន
ទើបធ្លាយមុននេះ! ចំណុចពិសេសកាមេរ៉ា iPhone 12 ទាំងបួនប្រភេទ
- 2020-10-09 09:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបធ្លាយមុននេះ! ចំណុចពិសេសកាមេរ៉ា iPhone 12 ទាំងបួនប្រភេទ
ចន្លោះមិនឃើញ
លក្ខណៈសម្បត្តិនៃកាមេរ៉ា iPhone 12 ទាំងបួនប្រភេទ ត្រូវបានគណនី Twitter ឈ្មោះថា Ice Universe ចែករំលែកមុននេះបន្តិច ដែលគេទទួលបានពីគណនី Weibo មួយឈ្មោះថា Kang ដែលតែងតែចែករំលែកដំណឹងច្បាស់ការណ៍អំពីផលិតផលថ្មីៗត្រៀមប្រកាសចេញ។
លើកាមេរ៉ានៃ iPhone 12 ទាំងបួនគឺមានមុខងារ Deep Fusion និងមុខងារ Night Scene ដែលមានសមត្ថភាពខ្លាំងជាងមុន ហើយសម្រាប់មុខងារ Smart HDR ក៏បានវិវត្តន៍ដល់ Smart HDR 3 ផងដែរ។
កាមេរ៉ាក្រោយរបស់ iPhone 12 mini និង iPhone 12 ធម្មតាមានចំនួនពីរគ្រាប់មានកាមេរ៉ាមេជាប្រភេទ Wide Angle និងមួយទៀតជាប្រភេទ Ultrawide Angle ដែលកាមេរ៉ាមេមាន Aperture f/1.6 តូចជាងកាមេរ៉ាមេលើត្រកូល iPhone 11 ដែលអាចស្រូបពន្លឺបានប្រសើរជាងមុន។
ចំណែក iPhone 12 Pro មានកាមេរ៉ាក្រោយបីគ្រាប់ ដោយមានកាមេរ៉ាមេ Wide Angle, កាមេរ៉ា Ultrawide និងកាមេរ៉ា Telephoto ហើយមានបន្ថែម Sensor LiDAR មួយផងដែរ។ កាមេរ៉ាមេជាប្រភេទឡេនថ្មីឈ្មោះថា 7P Len ដែលមាន Aperture f/1.6 ហើយកាមេរ៉ា Telehphoto មាន Focal Length ប្រវែង ៥២ម.ម អាចធ្វើការ Zoom Optical បាន ៤ដង។
សម្រាប់ iPhone 12 Pro Max មានប្រព័ន្ធកាមេរ៉ាដូចនឹង iPhone 12 Pro ដែរ ប៉ុន្តែកាមេរ៉ាមេដែលប្រើប្រាស់ឡេន 7P មាន Sensor ទំហំធំជាង Sensor កាមេរ៉ាមេនៃ iPhone 12 Pro រហូតដល់ ៤៧% ពោលមានទំហំ ១,៧μm និងកាមេរ៉ា Telephoto មាន Focal Length ៦៥ម.ម អាច Zoom Optical បាន ៥ដង។
គួរដឹងថា iPhone 12 នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា សប្ដាហ៍ក្រោយនេះ ដោយការចេញលក់នឹងមានចែកចេញជាបីដំណាក់កាលផ្សេងៗគ្នា៕