• 2020-09-02 02:40:20
  • ព័ត៌មាន

ដឹងថ្ងៃប្រកាសចេញឡានស្ព័រត្រកូល “Z” ថ្មីរបស់ Nissan ហើយ!

  • 2020-09-02 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan ត្រកូល Z ថ្មី នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនរថយន្តជប៉ុន Nissan បានជ្រើសរើសយកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់ដាក់បង្ហាញអ្នកស្នងតំណែង 370Z។

រថយន្តស្ព័រថ្មីនោះនឹងត្រូវគេហៅថា Nissan Z Proto។ តាមរយៈវីដេអូឃ្លីបខ្លីមួយដែលបង្ហោះដោយ Nissan វាមិនបានបង្ហាញពីព័ត៌មានលម្អិតអ្វីច្រើនឡើយ ប៉ុន្តែបានបង្ហើបឲ្យឃើញរូបរាងរបស់ Z Proto បន្តិច។

ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមអះអាងថា Z Porto នឹងផលិតផ្អែកតាមគ្រោងឆ្អឹងរបស់ 370Z មិនមែនប្រើប្រាស់គ្រោងឆ្អឹងថ្មីទាំងស្រុងឡើយ។ ប៉ុន្តែគេរំពឹងថា វានឹងប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo V6 ពី Infiniti Q50 និង Q60 Red Sport 400 ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៤០០សេះឯណោះ។

មិនតែប៉ុណ្ណោះ ពាក្យចចាមអារ៉ាមមួយចំនួននិយាយថា Nissan នឹងផ្តល់ជម្រើសប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ៩វគ្គ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់