• 2020-06-09 07:55:16
  • ហាងឆេងផលិតផល

កុំព្យូទ័រតម្លៃ ៥ម៉ឺនដុល្លារបស់ Apple ពេលក្លាយជារបស់មួយទឹកសល់តម្លៃប៉ុន្មាន?

  • 2020-06-09 07:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ Mac Pro ប្រភេទ Refurbish ដែល​ជា​ប្រភេទ​ឧបករណ៍​​ប្រើ​រួច​​​ឆ្លង​កាត់​ការ​ជួសជុល​ត្រឹម​ត្រូវ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​លើ​វិបសាយ​ផ្លូវ​​ការ​របស់ Apple ​នៅ​អាមេរិក​ ជា​មួយ​តម្លៃ ៤៣ ៨៥៩ ដុល្លារ។

ចំពោះ​តម្លៃ​ជាង​ម៉ឺន​ដុល្លារ​នេះ​គឺ​វា​មាន​ CPU Intel Xeon W 28-Core ល្បឿន ២,៥GHz ដែល​មាន Turbo Boost ដល់ ៤,៤GHz។ បន្ថែម​ពី​នេះ​វា​មាន RAM ទំហំ ១,៥TB ឯណោះ ហើយ​មាន​បំពាក់​ដោយ Radeon Pro Vega II Duo MPX និង​មាន​អង្គ​ផ្ទុក​ប្រភេទ SDD ទំហំ ២TB ផង​ដែរ។ មួយ​ទៀត​គឺ​មាន Apple Afterburner ដែល​ធ្វើ​ឲ្យ​ការ Process នៃ​វីដេអូ​មាន​ដំណើរ​ការ​លឿន។

ចំពោះ​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ ប្រសិន​បើ​ជា​ផលិតផល​ថ្មី​វិញ​គឺ​​មាន​តម្លៃ​ជិត ៥២ ០០០ ដុល្លារ​ឯណោះ។ មាន​ន័យ​ថា​ប្រភេទ Refurbish នេះ​អាច​ជួយ​សន្សំសំចៃ​លុយ​បាន ១៥%៕​​

ប្រភព៖ Cultofmac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់