/event-(2)/5e4e2c3914c4b_1582181400_medium.jpg)
- 2020-02-20 06:58:12
- ព័ត៌មាន
ដាក់សាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G ភ្លាម Yes Seatel ថានឹងដំណើរការឆាប់ៗនេះ
- 2020-02-20 06:58:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់សាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G ភ្លាម Yes Seatel ថានឹងដំណើរការឆាប់ៗនេះ
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ីនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយ បង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។
Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ 4G ទាំងអស់របស់យើងត្រូវបានបំពាក់ដោយបណ្តាញខ្សែកាបអុបទិកក្រោមដីជាង ១២ ០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes 018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G ។ នៅក្នុងអំឡុងពេលសាកល្បងជាក់ស្តែង ប្រព័ន្ធសេវា 5G ជាបច្ចេកវិទ្យាក្នុងការតភ្ជាប់ដ៏ងាយស្រួល ផ្ដល់នូវល្បឿនលឿនជាងប្រព័ន្ធសេវា 4G ១០ដង និងមានប្រព័ន្ធតភ្ជាប់សេវាអ៊ីនធឺណិតដ៏គួរឱ្យទុកចិត្តទៅនឹងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ជាមួយល្បឿនដ៏លឿនក្នុងការទាញយកទិន្នន័យជាមធ្យមគឺ 1GB។
នៅពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជាការបើកឱកាសថ្មីសម្រាប់ការកែលម្អវិស័យអប់រំ កសិកម្ម និងឧស្សាហូបនីយកម្ម ដែលជាសសរគ្រឹះសំខាន់ទាំងបីសម្រាប់ប្រទេសកម្ពុជា។ យោងតាម GSMA បច្ចេកវិទ្យា 5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប ៤,៨% សម្រាប់ប្រទេស។ បច្ចេកវិទ្យា 5G នឹងផ្លាស់ប្តូរពិភពលោកដែលយើងកំពុងរស់នៅនេះតាមរយៈបច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យាSmart Cities។
ពិធីសាកល្បងបច្ចេកវិទ្យា 5G នេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញនូវទំនុកចិត្ត និងមានប្រសាសន៍ថា តម្រូវការខ្ពស់ក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន និងអាចទុកចិត្តបាននេះ បញ្ចាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រព័ន្ធសេវា 5G។
បន្ថែមលើសពីនេះ ប្រព័ន្ធសេវា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្តឧស្សាហកម្ម 4.0។ ប្រទេសកម្ពុជាមានគោលបំណង ពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវការរីកចម្រើនខ្ពស់ប្រកបដោយនិរន្តរភាព។ លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បានមានប្រសាសន៍អំពីការពង្រីកបច្ចេកវិទ្យាឈានមុខគេ ហើយក្រុមការងារ Yes 018 មានសេចក្តីរំភើបដែលបានក្លាយជាផ្នែកមួយរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស ខណៈដែលលោក ជេក តាន់ នាយកគ្រប់គ្រងពាណិជ្ជកម្ម Yes 018 បានកត់សម្គាល់ថា នឹងមានចំនួនតភ្ជាប់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតតាមរយៈឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទកាន់តែច្រើន ដែលនឹងផ្ទល់នូវភាពងាយស្រួល និងភាពទំនើបទាន់សម័យដល់ការរស់នៅបែបសម័យថ្មី។
បន្ទាប់ពីការថ្លែងសុន្ទរកថារបស់គណៈអធិបតី ពិធីសាកល្បងបច្ចេកវិទ្យា 5G បានចាប់ផ្តើមដោយបង្ហាញពីល្បឿនក្នុងការទាញយកទិន្នន័យជាវីដេអូដែលមានទំហំធំជាង 1GB និងបន្ទាប់មកធ្វើការប្រៀបធៀបរវាងល្បឿនក្នុងការលេងហ្គេមតាមរយៈប្រព័ន្ធសេវា 4G និង5G និងភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិក AR និងVR ផងដែរ។ ការរំលេចឡើងនៃការសាកល្បងបច្ចេកវិទ្យានេះ គឺជាការសាកល្បងយ៉ាងទូលំទូលាយតាមរយៈវីដេអូផ្សាយផ្ទាល់ 360˚ ដែលមានល្បឿនក្នុងការដាក់បញ្ចូល/ទាញយកទិន្នន័យគួរឱ្យចាប់អារម្មណ៍ supper latency ច្បាស់ល្អ គ្មានភាពរអាក់រអួល។
ជាមួយនឹងភាពជោគជ័យនៅក្នុងការសាកល្បងបច្ចេកវិទ្យានេះ Yes 018 ពេលនេះបានបើកទូលាយជូនសាធារណជនឱ្យមកសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G របស់ខ្លួននៅការិយាល័យកណ្តាលរបស់ Yes 018 ដែលមានអាសយដ្ឋាននៅអគារលេខ #149 ផ្លូវលេខ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕