• 2020-01-09 03:26:47
  • ហាងឆេងផលិតផល

Click 2020 ម៉ាស៊ីន 125i និង 150i តម្លៃ​ខុស​គ្នា​ជាង ៥០០ ដុល្លារ

  • 2020-01-09 03:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click កម្លាំង​ម៉ាស៊ីន 125i និង150i ស៊េរី​ឆ្នាំ ២០២០ បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​ច្រើន​ខែហើយ។

Honda Click ២០២០ 150i

ម៉ូតូ​ដ៏​ពេញ​និយម​នេះ​ទាំង ២ ជម្រើស​ស៊េរី​ថ្មី​នេះ ​មាន​ពណ៌​គឺ ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច ស​លាយ​ទឹក​ក្រូច(​កម្លាំង​ ១៥០) ឯ​កម្លាំង​ ១២៥ ​ពណ៌​ច្រើន​ដូច​ជា ​លឿង​សុទ្ធ ​ស​លាយ​ក្រហម​ ​ពណ៌​ខៀវ ​ពណ៌​ខ្មៅ​ និង​ពណ៌​ក្រហម។

តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរី​រម្យ​បាន​ប្រាប់​បី​តម្លៃ​លក់​នៅ​ពេល​បច្ចុប្បន្ន​សម្រាប់​កម្លាំង​ម៉ាស៊ីន 150i មាន​តម្លៃ​ខ្ទង់ ៣ ៣៥០ ដុល្លារ និង​កម្លាំង​ម៉ាស៊ីន 125i មាន​តម្លៃ​ខ្ទង់ ២ ៧៨០ ដុល្លារ (តម្លៃ​អាច​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។

ស៊េរី​ឆ្នាំ ២០២០ 125i រូបភាព៖ Raksa Moto Seller

Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា ​បំពាក់​អំពូល​ភ្លើង LED កន្ទុយ​ភ្លើង​ក្រោយ​ជា​ប្រភេទ LED ​រចនា​ចង្កៀង​បែប​ថ្មី​ ​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ថាស​ មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​ កុង​ទ័រ​អេឡិច​ត្រូនិច​ សោ​ឆ្លាត​វៃ​ (Smart Key) ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​ និងឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់