- 2019-09-11 04:32:10
- ព័ត៌មាន
ក្រៅពី iPhone មានរបស់ថ្មី ៣ ទៀត Apple ប្រកាសចេញ
- 2019-09-11 04:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី iPhone មានរបស់ថ្មី ៣ ទៀត Apple ប្រកាសចេញ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់ Apple បានបញ្ចប់ទៅហើយ ទាំងនេះជាការសង្ខេបនូវរាល់ផលិតផលថ្មីៗ ដែលប្រកាសយប់មិញ៖
Apple TV+
កម្មវិធី streaming movies របស់ Apple ផ្ទាល់បានចេញហើយ។ Apple នឹងឲ្យសាករហូតដល់ ១ ឆ្នាំ មិនគិតថវិកា ដើម្បីលើកទឹកចិត្តអ្នកដែលទើបនឹងទិញផលិតផលថ្មីដូចជា iPhone, iPad, Laptops ឬ Desktops ។ សេវាកម្មនេះមានតម្លៃ ៥ ដុល្លារ/ខែ ។
iPad ជំនាន់ទី ៧
iPad ជំនាន់ថ្មីនេះ មានអេក្រង់ទំហំជាងមុន ឡើងពី ៩,៧ អ៊ីញ ទៅ ១០,២ អ៊ីញ ហើយវាអាចប្រើប្រាស់ជាមួយ Smart keyboard បានផងដែរ។ iPad នេះប្រើបន្ទះឈីប A10 ដែលមាននៅលើ iPhone 7 ហើយមានតម្លៃផ្ដើមពី ៣២៩ ដុល្លារ ។
Apple Watch Series 5
Apple Watch ជំនាន់នេះមានមុខងារថ្មីសំខាន់ ២ គឺ Always-on display និង International Emergency Calls ។ Always-On display អាចឲ្យមុខនាឡិកាមិនរលត់ ហើយបង្ហាញម៉ោងដូចនាឡិកាធម្មតា ឯ International Emergency Calls អាចឲ្យអ្នកទាក់ទងទៅលេខសង្គ្រោះបន្ទាន់នៅច្រើនជាង ១៥០ ប្រទេស ដោយមិនចាំបាច់ប្រើប្រាស់ iPhone ។ Apple Watch Series 5 ម៉ូដែល GPS មានតម្លៃ ៣៩៩ ដុល្លារ និង ម៉ូដែល GPS+LTE មានតម្លៃ ៤៩៩ ដុល្លារ ។
iPhone 11 ស្នងឲ្យ iPhone XR
iPhone 11 មានអេក្រង់ LCD ទំហំ ៦,១ អ៊ីញដដែល ប្រើបន្ទះឈីប A13 Bionic មានកាមេរ៉ាភ្លោះ ដែលមួយជាប្រភេទ Ultra-wide ថតទូលាយបាន ១២០ ដឺក្រេ។ មិនតែប៉ុណ្ណោះ មានមុខងារ "Slofies” គឺថតវីដេអូ slow-motion នៅកាមេរ៉ាមុខ។ វាតម្លៃ ៦៩៩ ដុល្លារ ថោកជាង XR កាលចេញដំបូង ៥០ ដុល្លារ។
iPhone 11 Pro និង 11 Pro Max
iPhone 11 Pro មានអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង 11 Pro Max មានទំហំ ៦,៥ អ៊ីញ ដូចជំនាន់មុនដែរ តែឆ្នាំនេះអាចបង្ហាញពន្លឺរហូតដល់ ១២០០ nits ។ កាមេរ៉ាជ្រុង ៣ គ្រាប់ មានទំហំ ១២ មេហ្គាភិកសែលដូចគ្នា មានកាមេរ៉ាធម្មតារក្សានៅដដែល ឯប្រភេទ telephoto អាចថតរូបបានភ្លឺជាងមុន (f/2.0) និងមួយគ្រាប់ថ្មីប្រភេទ Ultra-wide ថតទូលាយបាន ១២០ ដឺក្រេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាមេរ៉ាមុខរបស់ iPhone ទាំងនេះមានទំហំ ១២ មេហ្គាភិកសែលដែរ ហើយមានកម្មវិធី Flimic ដែលឲ្យអ្នកប្រើកាមេរ៉ាទាំង ៤ (គិតទាំងកាមេរ៉ាមុខ) ក្នុងពេលតែមួយ។
iPhone 11 Pro ដាក់លក់ផ្ដើមក្នុងតម្លៃ ៩៩៩ ដុល្លារ និង 11 Pro Max ផ្ដើមក្នុងតម្លៃ ១០៩៩ ដុល្លារ ជាមួយនឹងជម្រើសអង្គផ្ទុកទិន្នន័យ ៦៤/២៥៦/៥១២GB៕