
- 2019-07-23 06:28:00
- ផលិតផលថ្មី
លេចដំណឹង ម៉ូតូអូតូ Honda ADV 150 និងតម្លៃមានលក់នៅខ្មែរ
- 2019-07-23 06:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចដំណឹង ម៉ូតូអូតូ Honda ADV 150 និងតម្លៃមានលក់នៅខ្មែរ
ចន្លោះមិនឃើញ
Honda ADV 150 ប្រភេទម៉ូតូតួខ្ពស់កម្លាំងខ្លាំងអាចបើកលើស្ថានភាពផ្លូវពិបាកបាន (ប្រភេទផ្លូវ Off-Road) បានលេចមុខជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញយានយន្ត GIIAS ឆ្នាំ ២០១៩ នៅឥណ្ឌូណេស៊ីកន្លងទៅ។
ម៉ូតូ Honda ADV 150 នេះមានលក្ខណៈស្រដៀងច្រើនទៅនឹង X-ADV 750។ អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម។
តាមប្រភពពីហាងក្រុងស្រុកមួយបានបង្ហាញពីតម្លៃ Honda ADV 150 ស៊េរីឆ្នាំ ២០២០ ប្រមាណជា ៤៥០០ ដុល្លារ នឹងមានលក់នៅខ្មែរឆាប់ៗ។
តាមការប្រកាសចេញកាលប៉ុន្មានថ្ងៃមុននៅប្រទេសឥណ្ឌូណេស៊ី Honda ADV មានពីប្រភេទគឺ ប្រភេទ ADV 150 CBS និង ADV 150 ABS។ តម្លៃលក់ដំបូងនៅប្រទេសឥណ្ឌូណេស៊ី គឺប្រមាណ ២ ៤០០ ដុល្លារ សម្រាប់ប្រភេទ CBS និងតម្លៃប្រមាណ ២ ៦០០ ដុល្លារ សម្រាប់ប្រភេទ ABS៕
ចុចអាន៖