• 2019-06-16 01:28:59
  • ហាងឆេងផលិតផល

NX 200t F Sport ស៊េរី ២០១៥ មួយ​ទឹក​ ដាក់​លក់​តម្លៃ​ស្មើ RX330 ពីរគ្រឿង

  • 2019-06-16 01:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus NX 200t ជា​ប្រភេទ​ឡាន SUV ក៏​មាន​ការ​ពេញនិយមនៅ​ទីផ្សារ​ក្នុង​ស្រុក។ បើតាម​ការ​ចុះ​សាក​សួរ​​របស់ Sabay តាម​ឃ្លាំង​លក់​រថយន្ត​មួយ​ចំនួន​ឃើញ​ថា​ រថយន្ត Lexus ត្រកូល NX នេះ​ត្រូវ​បាន​ឈ្មួញ​​នាំ​ចូល​មក​លក់​ច្រើនគួរសម​មួយរយះចុង​ក្រោយ​ ដោយ​សារ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​មាន​ការ​កើន​ឡើង។

ប៉ាណាខាងមុខ Lexus NX 200t F Sport

NX200t អាច​ចាត់​ទុក​ជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប​សម្រាប់​អ្នក​មាន​ទិញ​ជិះ រួម​ជា​មួយ​លក្ខណៈ​ពិសេស​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​រថយន្ត​នេះ​​ត្រូវ​ប៉ាន់។ NX200t មាន​ពីរ​ប្រភេទ គឺ ប្រភេទ​ធម្មតា និង F Sport។ ចំពោះ​រូប​រាង​ខាង​ក្រៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខុស​តែ​ការ​តុបតែង​មួយ​ចំនួន​ប៉ុណ្ណោះដូចជា របា​ប៉ាណា​ខាង​មុខ , កញ្ចក់​ចំហៀង និង យ៉ាន់ ជាដើម។

ផ្នែក​​ចំហៀង​ខាងក្រោយ​ Lexus NX 200t F Sport

បច្ចុប្បន្ន NX 200t F Sport ស៊េរី​ឆ្នាំ ២០១៥ មាន​តម្លៃ​ប្រមាណ​ជា ៦៥ ០០០ ដុល្លារ តាម​ប្រភពពី​ឃ្លាំង​លក់​រថយន្ត​អាឡាដាំង។ ចំពោះ​តម្លៃ NX 200t ប្រភេទ​ធម្មតា​វិញ​មាន​តម្លៃ​ចន្លោះពី ៥ ម៉ីន​ទៅ ៦ ម៉ីន ដុល្លារ​ តាម​ស៊េរី​ឆ្នាំ​ និង​គុណភាព។

ផ្នែក​ខាងក្រោយ Lexus NX 200t F Sport

Lexus NX 200t មាន​កម្លាំង​ម៉ាស៊ីន ២៣៥ សេះ​ ​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ ២,០លីត្រ ចង្កឹះ​លេខ ៦​ វគ្គ​ស្វ័យប្រវត្តិ។ ប៉ាណា​ខាង​មុខ​បែប​ស្ព័រ កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ យ៉ាន់​ទំហំ ១៨​ អ៉ីញ ប្រព័ន្ធ​បូម ស្ព័រកាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ ភ្ជាប់​ជាមួយផ្លាក F Sport អំពូល​កាត់​អ័ព្ទ LED កៅអី​ស្ព័រ F Sport មាន​ប្រព័ន្ធ​កម្ដៅ​កៅអី មាន​ប្រព័ន្ធ Bluetooth៕

អត្ថបទ៖ ម៉េងងី

មតិយោបល់