
- 2019-03-28 03:51:05
- ព័ត៌មាន
Galaxy S10 អាចនឹងលក់ដាច់ជាងជំនាន់ S9 ប្រមាណ ១០-១៥ ភាគរយ
- 2019-03-28 03:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S10 អាចនឹងលក់ដាច់ជាងជំនាន់ S9 ប្រមាណ ១០-១៥ ភាគរយ
ចន្លោះមិនឃើញ
បង្ហាញខ្លួនបានរយៈពេលជាង ១ ខែ ស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung ត្រូវបានប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់ធ្វើការព្យាករណ៍ថាត្រកូល Galaxy S10 នឹងអាចយកឈ្នះលើ Galaxy S9 ជុំវិញតួលេខលក់រំពឹងកើនឡើងដល់ ៦០ លានគ្រឿង ទូទាំងសកលលោក។
សេរ៊ី S ឆ្នាំ ២០១៩ នេះហាក់ទទួលបានការបញ្ជាទិញខ្ពស់ជាងឆ្នាំទៅក្នុងទីផ្សារប្រទេសចិននិងសហរដ្ឋអាមេរិក ដោយតាម DigiTimes បានប៉ាន់ប្រមាណថាតួលេខលក់នឹងកើនឡើង ១០-១៥ ភាគរយដែលប្រហាក់ប្រហែលនឹង ៦០ លានគ្រឿងគិតត្រឹមចុងឆ្នាំនេះ។
ផ្អែកតាមការរចនាថ្មី ការវិវត្តមុខងារកាមេរ៉ានិងប្រព័ន្ធ 5G បានជំរុញឲ្យការលក់មានការកើនឡើងខ្លាំង ដែលវាជាគោលដៅដែលក្រុមហ៊ុនយក្សកូរ៉េខាងត្បូងចង់បាន សម្របនឹងការដាក់សម្ពាធយ៉ាងខ្លាំងពីបណ្តាក្រុមហ៊ុនយក្សប្រទេសចិន Huawei កាលពីពេលកន្លងទៅ។
រំឭកថាក្រៅពីត្រកូល S ក្រុមហ៊ុន Samsung ក៏ផ្តោតជាខ្លាំងលើស្មាតហ្វូនធុនកណ្តាល ដោយវាយលុកទាំងក្នុងទីផ្សារឥណ្ឌានិងសកលលោកទាំងមូល ជាមួយត្រកូល A ដោយមានមិនតិចជាង ៥ ម៉ូដែលដែលកំពុងលេចវត្តមានលើទីផ្សារបច្ចុប្បន្ន ក្នុងគោលជំហរបង្កើនតួលេខលក់និងបញ្ចៀសការរងភាពតានតឹងពីគូប្រជែងក្រុមហ៊ុនចិនជាច្រើន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: