• 2019-01-05 06:47:08
  • ព័ត៌មាន

HTC សាង​ប្រវត្តិសាស្ត្រ​អាក្រក់​ថ្មី នៅ​ឆ្នាំ ២០១៨

  • 2019-01-05 06:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​តៃវ៉ាន់​ HTC ដែល​បាន​លក់​ជំនួញ​មួយ​​ផ្នែក​របស់​ខ្លួន​ឲ្យ​ទៅ​ Google ក្នុង​តម្លៃ ១,១ ពាន់​ដុល្លារ​ បាន​​សាង​កំណត់​ត្រា​មិន​ល្អ​ថ្មី​មួយ​នៅ​ឆ្នាំ​ ២០១៨ មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។

ផ្អែក​តាម​តួ​លេខ​ផ្ដល់​ដោយ​ HTC ពេញ​មួយ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​អាច​រក​ចំណូល​បាន​​ប្រមាណ​ ៧៧០ លាន​ដុល្លារ​​ប៉ុណ្ណោះ។ នេះ​ជា​លើក​ដំបូង​ដែល​ចំណូល​បាន​ទាប​ជាង​ ១ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ក្រុមហ៊ុន​ដាក់​លក់​ហ៊ុន​ជា​សាធារណៈ​​មក។

​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ចំណូល​របស់​ HTC បាន​ធ្លាក់​ចុះ​ ៦២% ដែល​រក​ចំណូល​បាន​ប្រមាណ​ ២ ពាន់​លាន​ដុល្លារ។ ​​​ទំហំ​ខាត​បង​សរុប​ប្រចាំ​ឆ្នាំ ២០១៨ របស់​ HTC គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​សរុប​បី​ត្រីមាស​ដំបូង​​គឺ​ខាត​បង់​អស់​ ៣៦១ លាន​ដុល្លារ​ទៅ​ហើយ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ សុខហេង

មតិយោបល់