
- 2014-11-16 19:10:03
- ព័ត៌មាន
មកពិព័រណ៍ ITET 2014 កុំភ្លេចចូលភ្លក្សបុកល្ហុង NEEDA BAR BISRTO RESTAURANT
- 2014-11-16 19:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពិព័រណ៍ ITET 2014 កុំភ្លេចចូលភ្លក្សបុកល្ហុង NEEDA BAR BISRTO RESTAURANT
ចន្លោះមិនឃើញ
ពិព័រណ៍ ITET 2014 ក្រៅពីសម្បូរផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិក ក៏មានភោជនីយដ្ឋានចូលរួមពិព័រណ៍ដោយនាំយកម្ហូបឆ្ងាញ់ជាច្រើនមុខផងដែរ។
NEEDA BAR BISRTO RESTAURANT ដែលជាភោជនីយដ្ឋានល្បីមានម្ហូបខ្មែរ ថៃ ឆ្ងាញ់ៗ មានអាហារជាច្រើនដាក់លក់ តាំងបង្ហាញក្នុងពិព័រណ៍នេះ ដោយនៅក្នុងការបញ្ចុះតម្លៃយ៉ាងពិសេសថែមទៀតផង។ បុកល្ហុងមួយឈុត ដែលមាន ស្លាបមាន់ ៣ និង បាយដំណើប ១ចាន លក់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ។
បើតាមកញ្ញា នូ កន្និកា អ្នកចាត់ការទូទៅរបស់ NEEDA BAR BISRTO RESTAURANT បានប្រាប់ថា បុកល្ហុងមួយឈុតខាងលើ លក់នៅក្នុងហាងមានតម្លៃរហូតដល់ទៅ៩,៥០ ដុល្លារឯណោះ ប៉ុន្តែដោយ ក្រុមហ៊ុនចង់ឲ្យមានចាប់អារម្មណ៍ពីការតាំងពិព័រណ៍ទើបក្រុមហ៊ុនបញ្ចុះតម្លៃពិសេសត្រឹមតែ៥ដុល្លារ។ នៅចាំអីទៀត ប្រិយមិត្តដែលមកទស្សនាពិព័រណ៍ ITET 2014 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ចង់សាកបុកល្ហុង សូមកុំភ្លេចចូលមកស្តង់ NEEDA BAR BISRTO RESTAURANT ទាំងអស់គ្នា ៕
អត្ថបទ៖ ខុត សីហា