• 2014-11-15 22:44:09
  • ព័ត៌មាន

តែ អៀកហុង ក៏​មាន​ផលិតផល​បច្ចេកវិទ្យា​ម៉ាកល្បីៗ​តាំង​បង្ហាញ​​ក្នុងពិព័រណ៍ ITET 2014

  • 2014-11-15 22:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផលបច្ចេកវិទ្យា​​មាន​ម៉ាក HP, Fuji Xerox និង Emerson ត្រូវ​បាន​ក្រុមហ៊ុន តែ អៀកហុង យក​ទៅ​ដាក់បង្ហាញនៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​អេឡិចត្រូនិក និងទូរគមនាគមន៍អន្តរជាតិ ITET 2014 នេះ។

 

 

 

 

 

ឧបករណ៍បច្ចេកវិទ្យាទាំង ៣ ម៉ាកល្បីៗនេះ មានទាំងអស់រហូតជាង១០មុខមានដូចជា HP Networking,Server, storage, PC, Laptop, Printer, Plotter, Copier, UPS Cooling System,Rack, Smart Cabinet ជាដើម។ នេះបើតាមការបង្ហាញឲ្យដឹងពីលោក តាំង ហៀងឡេង អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមួយនេះ។

 

ផលិតផលព័ត៌មានវិទ្យា ម៉ាក HP. Fuji Xerox និង Emerson ត្រូវបានក្រុមហ៊ុន តែ អៀកហុង នាំចូល​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ។ តែ អៀកហុង ជាក្រុមហ៊ុនមួយនេះដ៏ធំមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមួយនេះធ្លាប់ទទួលបានពានរង្វាន់ SME ONE ASIA AWARDS 2013 (Overseas Enterprise Award) ពី APF GROUP នៅប្រទេសសិង្ហបុរី កាលពីពេលកន្លងទៅ។

 

បច្ចុប្បន្នក្រុមហ៊ុន តែ អៀកហុង មានក្រុមហ៊ុន ដៃគួរក្នុងស្រុកជាច្រើនក្នុងការចែកចាយផលិតផលព័ត៌មានវិទ្យា ម៉ាក HP. Fuji Xerox និង Emerson បន្ត ។ បែបនេះក្ដី ក្រុមហ៊ុនមួយនេះនៅតែត្រូវការដៃគូសហការបន្ថែមទៀត ដូចនេះប្រសិនចាប់អារម្មណ៍ សូមទាក់ទងតាមលេខ 023 720 519។

 

អត្ថបទ៖ ខុត សីហា

 

 

មតិយោបល់