
- 2014-11-15 17:52:46
- ព័ត៌មាន
ឡូយអស់ស្ទះ! ប្រើកូនយន្តហោះចាប់កាមេរ៉ាផ្តិតទិដ្ឋភាពពីលើអាកាសកម្មវិធីពិព័រណ៍ ITET
- 2014-11-15 17:52:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយអស់ស្ទះ! ប្រើកូនយន្តហោះចាប់កាមេរ៉ាផ្តិតទិដ្ឋភាពពីលើអាកាសកម្មវិធីពិព័រណ៍ ITET
ចន្លោះមិនឃើញ
DJI Phantom 2 Vision+ ជាប្រភេទកូនយន្តហោះមានសមត្ថភាពអាចបញ្ជាឲ្យថតវីដេអូ ឬរូបភាពផ្សេងៗនៅលើអាកាស។ កូនយន្តហោះនេះ ត្រូវគេចាប់ជាមួយកាមេរ៉ា ដើម្បីថតផ្តិតយកទិដ្ឋភាពពីលើអាកាសក្នុងពិព័រណ៍ ITET នៅកោះពេជ្រ។
លោក ហ៊ាង ឈុនហេង អ្នកបច្ចេកទេសនៃក្រុមហ៊ុន Investment Holding បានឲ្យដឹងថា កូនយន្តហោះចាប់កាមេរ៉ានេះដំណើរការបានលុះត្រាតែមាន Remote បញ្ជា រួមផ្សំ និងតួយន្តហោះដែលមានស្លាបតូចៗ ៤ ដែលអាចចាប់កាមេរ៉ាបាន។
លោកបន្តថា សម្រាប់កាមេរ៉ាគឺមានទំហំ ១៤ មេហ្គាភីសែលអាចថតយករូបភាព និង វីដេអូលើអាកាសក្នុងកំរិត Full HD ច្បាស់បំផុត។ ដោយការចាប់យករូបភាពនេះគឺអាចមើលផ្ទាល់តាមរយៈ Smartphone ឬ Tablet ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android។
អ្វីដែលពិសេសគឺមានបំពាក់ GPS ដែលអាចហោះថតបានក្នុងរយៈពេល ២៤ នាទី បន្ទាប់មកនឹងត្រលប់មកទីតាំងដើមដោយស្វ័យប្រវត្តិ។
បើប្រិយមិត្តចាប់អារម្មណ៏អាចទិញបានតម្លៃលក់ក្នុងពិព័រណ៏បច្ចេកវិទ្យាគឺប្រហែល ១.៣៧០ ដុល្លារ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ ០២៣ ៩៨៨ ១៧៧៕
អត្ថបទ៖ ដារ៉ាឆានី