• 2014-11-15 17:30:43
  • ព័ត៌មាន

បុគ្គលិក​ Huawei ជាង ២០០ នាក់​កំពុង​បម្រើការងារនៅ​កម្ពុជា

  • 2014-11-15 17:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Cary Yang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei Technologies ប្រចាំ​ប្រទេស​កម្ពុជា​បាន​​​​​ឲ្យ​ដឹង​នៅ​ក្នុង​ឱកាស​បើកពិព័រណ៍​បច្ចេកវិទ្យា ITET កាល​ពី​ម្សិលមិញ​នេះ​ថា ​​បុគ្គលិក​ Huawei ចំនួន ២០០ នាក់ កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ ៨០ ភាគរយ​ជា​បុគ្គលិក​ក្នុង​ស្រុក។

 

 

លោក​ថា ក្រុមហ៊ុន​ Huawei ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៩៩។ គិត​ដល់​បំណាច់​ឆ្នាំ ២០១៣ ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​ជាង ១៥០.០០០ នាក់ នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុង​នោះ​​មួយ​ភាគ​ក៏​មាន​នៅ​កម្ពុជា​នោះ​ដែរ។

 

លោក​អះអាង​ថា ​ក្រុមហ៊ុន​កំពុង​បណ្ដុះបណ្ដាល​បុគ្គលិក​ជំនាញៗ​ក្នុង​ស្រុក​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធនធាន​មនុស្ស​ពី​ខាងក្រៅ ដែល​នេះ​នឹង​ជួយ​រួម​ចំណែក​បង្កើត​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា។

 

ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។ Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​ឈាន​មុខ ដែល​ផ្តល់​ដំណោះស្រាយ​និង​សេវាកម្ម​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) សម្រាប់​ប្រតិបត្តិករ​ទូរគមនាគមន៍ រាជរដ្ឋាភិបាល និង​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មតិយោបល់