• 2014-11-14 22:50:41
  • ព័ត៌មាន

Huawei ជា​ដៃគូ​ឧបត្ថម្ភ​ធំ​ពិព័រណ៍​បច្ចេកវិទ្យា ITET 2014

  • 2014-11-14 22:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​ឧប​ត្ថម្ភ​នៅ​ក្នុង​ពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក និងទូរគមនាគមន៍អន្តរជាតិ ​ឆ្នាំ ២០១៤ (ITET 2014)។

 

 

លោក Cary Yang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ឧបត្ថម្ភ​ចំពោះ​ដំណើរការ​រៀបចំ​​ពិព័រណ៍​ ITET 2014 នេះជាផ្នែកមួយនៃការ​​​បន្ត​កិច្ច​​ខិតខំប្រឹងប្រែងរបស់​ក្រុម​ហ៊ុន​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​បាន​លើក​ឡើង​បន្ត​ថា ដោយ​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសកម្ពុជា អស់​រយៈ​ពេល​ជាង ​១៥ ​ឆ្នាំ​ ក្រុមហ៊ុន Huawei តែងតែ​គាំទ្រ​សម្រាប់​​ការ​ចូលរួម​ចំណែក​ជំរុញ​និង​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​​​របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​រីកចម្រើន​​បន្ថែម​ទៀត។

 

សហព័ន្ធបច្ចេកវិទ្យា​កម្ពុជា (ICTF) បាន​រៀប​ចំ​ព្រឹត្ដិការណ៍អន្ដរជាតិដ៏​ធំ ITET នៅ​មជ្ឈមណ្ឌល​សន្និបាទ ​និង​ពិព័រណ៍​កោះពេជ្រ។ ពិព័រណ៍​នេះ​បង្កើត​ឡើង​​​ក្នុង​គោល​បំណង​លើក​កម្ពស់​វិស័យ​ ​ICT នៅ​កម្ពុជា​ ដែល​នឹង​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ពិភពលោក​​បាន​​កាន់​​តែ​ងាយ​​ស្រួល។

 

ពិព័រណ៍​ព័ត៌មាន​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​កម្ពុជា​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​បណ្តា​ដៃគូ​ឧបត្ថម្ភ​នានា ដោយ​ក្នុង​ចំណោម​នោះ​ដៃគូ​ឧបត្ថម្ភ​ធំ​មាន​ដូចជា ក្រុមហ៊ុន Huawei Technology, ក្រុមហ៊ុន Metfone, Sabay Digital និង​ក្រុមហ៊ុន Sony។

 

មតិយោបល់