
- 2014-11-14 18:27:38
- ព័ត៌មាន
ឆ្នាំ ២០១៥ Huawei ដាក់ផែនការយកទីផ្សារ Smartphone ២០ ភាគរយ និងឡើងឈរចំណាត់ថ្នាក់ទីពីរនៅកម្ពុជា
- 2014-11-14 18:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ ២០១៥ Huawei ដាក់ផែនការយកទីផ្សារ Smartphone ២០ ភាគរយ និងឡើងឈរចំណាត់ថ្នាក់ទីពីរនៅកម្ពុជា
ចន្លោះមិនឃើញ
ឆ្នាំ ២០១៥ ក្រុមហ៊ុន Huawei បានដាក់ផែនការយកចំណែកទីផ្សារប្រើប្រាស់ Smartphone ឲ្យបាន ២០ ភាគរយ ដើម្បីក្លាយជាម៉ាកទូរសព្ទឈរចំណាត់ថ្នាក់ទីពីរនៅកម្ពុជា។
លោក Cary Yang នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានឲ្យដឹងថា ដោយសារមើលឃើញពីទីផ្សារប្រើប្រាស់ទូរសព្ទ Huawei មានការកើនឡើងយ៉ាងខ្លាំង ក្រុមហ៊ុនរំពឹងទុកថា ឆ្នាំ ២០១៥ ក្រុមហ៊ុននឹងអាចឈានទៅដណ្តើមចំណែកទីផ្សារបាន ២០ ភាគរយ និងក្លាយជាម៉ាកទូរសព្ទលំដាប់ទីពីរនៅកម្ពុជា។
លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុនបានដាក់ចេញយុទ្ធសាស្រ្ត ៤ គឺ ការរចនារូបរាង, ការបំពាក់បច្ចេកវិទ្យាចុងក្រោយ, ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងតម្លៃធូរថ្លៃ។
នាយកគ្រប់គ្រងជាន់ខ្ពស់រូបនេះបន្តថា បច្ចុប្បន្នចំណែកទីផ្សារទូរសព្ទ Huawei មានតែ ៦ ទៅ ៨ ភាគរយ និងកំពុងឈរនៅចំណាត់ថ្នាក់ទី ៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា។