• 2014-11-14 18:45:14
  • ព័ត៌មាន

​​ចូល​រួម​ការ​តាំង​​ពិព័រណ៍​បច្ចេកវិទ្យា​​ដោយ​សេរី​ហើយ​ ​អាច​ទិញ​​ផលិត​ផល​​បញ្ចុះ​តម្លៃ​​​ពិសេស​ទៀត​

  • 2014-11-14 18:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិព័រណ៍​បច្ចេក​វិទ្យា​ព័ត៌មាន​អេឡិចត្រូនិក និង ទូរគមនាគមន៍​អន្តរជាតិ ITET ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ២០១៤​  ចាប់​បើក​ឲ្យ​ទស្សនិកជន​​ចូល​រួម​ទស្សនា​ដោយ​សេរី​ហើយ ​នា​ព្រឹក​នេះ​នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​។ ​

 

ប្រិយ​មិត្ត​​​អញ្ជើញ​ចូល​រួម​​ពិព័រណ៍​នេះ ​​នឹង​បាន​​ឃើញ​នូវ​ផលិតផល​បច្ចេកវិទ្យា​​ម៉ាក​ល្បី​ៗ​​​​នៅ​កម្ពុជា​ ​​ហើយ​បើ​ពេញ​ចិត្ត​អាច​ទិញ​បាន​ ព្រោះ​​គ្រប់​ផលិត​ផល​ដែល​កំពុង​មាន​វត្ត​មាន​​​តាម​ស្តង់​​​នីមួយៗ​ នឹង​​​លក់​ជូន​​អតិថិជន​ក្នុង​តម្លៃ​ពិសេស​​ៗ​ទាំង​អស់​ ពោល​គឺ​លក់​ធូរ​ថ្លៃ​ជាង​​ថ្ងៃ​ធម្មតា។ ​​​ ​

ប្រញាប់​ឡើង​ប្រិយមិត្ត!​ ​ពិព័រណ៍​​ផលិតផល​​បច្ចេក​វិទ្យា​ប្រចាំ​ឆ្នាំ​ និង​ការ​លក់​បញ្ចុះ​តម្លៃ​នេះ មាន​រយៈពេល​តែ​​៣​ថ្ងៃ​​​ប៉ុណ្ណោះ៕

 

អត្ថបទ៖ យិន សំបូរ ​​​​​​​

មតិយោបល់