• 2014-11-14 00:31:05
  • ព័ត៌មាន

ប្រិយមិត្ត! កុំ​ភ្លេច​ចូល​​សាក​សេវាកម្ម​ថ្មី​របស់​​ Sabay ​​​ថ្ងៃ​ស្អែក

  • 2014-11-14 00:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ស្ដង់​​​ Sabay ដ៏​​ធំ​​​​​ ​ប្រិយមិត្ត​អាច​សាកល្បង​​លេង​កម្សាន្ត​ដោយ​សេរី​​​នូវ​សេវាកម្ម​មួយ​​ចំនូន​​ដូចជា​ Firestorm, Age of Naga, Avatar, JX និង AK ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​អេឡិចត្រូនិក និង​ទូរគមនាគមន៍​អន្តរជាតិ(ITET 2014) ​ថ្ងៃ​​ស្អែក​ទី​ ១៤​​​ ចាប់​ម៉ោង​៨​ព្រឹក​តទៅ​​ ​រហូត​ដល់​ថ្ងៃ​ទី​ ១៦​ វិច្ឆិកា​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ។

 

 

​ជា​មួយ​គ្នា​នោះ​​ក៏​​មាន​ការ​​ប្រគំតន្ត្រី​​ដោយ​មាន​ការ​ចូលរួម​ពី​បេក្ខជន​ជយលាភី​ក្នុង​ កម្មវិធី Hear My Song ដើម្បី​​កំដរ​បរិយាកាស​ឲ្យ​​រីករាយ។​ ​ប្រិយមិត្ត​​​​​នឹង​បាន​ស្ដាប់​បទ​ចម្រៀង​​​​​ពេញ​​និយម​​និពន្ធ​ដោយ​ខ្លួន​​ឯង​របស់​​បេក្ខជន​ទាំង​នោះ។  

ក្រៅ​ពី​​ ​ស្ដង់​​​​​ដ៏​លេខ​ធ្លោ​របស់​ Sabay ​ក៏​មាន​ក្រុម​ហ៊ុន​​ប្រមាណ​​ ៤៩​ ​​ទៀត​​​រង់​ចាំ​​ផ្ដល់​សេវាកម្ម​ថ្មីៗ​ដល់​​អតិថិជន​ដែល​ស្រលាញ់​វិស័យ​បច្ចេកវិទ្យា​ជឿន​លឿន​ផង​ដែរ។   ​​កុំ​ភ្លេច​​ណា​ប្រិយមិត្ត​ជួប​ក្រុម​ការងារ​ Sabay ចាប់​ពី​ម៉ោង​ ៨​ព្រឹក​​តទៅ!!!

 

 

 

ចុច​អាន តោះ! ស្អែក​ទៅ​ពិព័រណ៍​បច្ចេកវិទ្យាទាំង​អស់​គ្នា   ទាក់ទង​នឹង​ ITET 2014 សូម​ចុច​ត្រង់​នេះ...  

អត្ថបទ៖ ស្រណោះ

មតិយោបល់