- 2018-02-17 08:53:40
- ព័ត៌មាន
មួយក្បាច់! ទប់ទល់នឹងក្មេងញៀនលេងហ្គេម របស់ម្ដាយជនជាតិជប៉ុន ពិតជាអស្ចារ្យ
- 2018-02-17 08:53:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយក្បាច់! ទប់ទល់នឹងក្មេងញៀនលេងហ្គេម របស់ម្ដាយជនជាតិជប៉ុន ពិតជាអស្ចារ្យ
ចន្លោះមិនឃើញ
ដោយសារតែកូនប្រុសចំណាយពេលរាប់ម៉ោង ងប់ងុលជាមួយនឹងការលេងហ្គេម អ្នកម្ដាយជនជាតិជប៉ុនម្នាក់បានប្រើក្បាច់ពិសេស ដែលមនុស្សទូទៅមិនធ្លាប់បានគិតដល់។
ក្បាច់ពិសេសនេះ ត្រូវបានចែករំលែកដោយគណនី Twitter ឈ្មោះ @sasamipicata ដោយគេជាកូនប្រុសដែលញៀននឹងការលេងហ្គេម ហើយបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងពេលម្ដាយរបស់ខ្លួនបានយកមេសោ មកចាក់ជាប់ឌុយភ្លើង ដោយរូបគេមិនអាចធ្វើអ្វីបាន។
គណនីខាងលើក៏បានលើកឡើងតាមរយៈ Tweet របស់ខ្លួនថា ៖ "ក្នុងនាមជាកូនក្មេង ខ្ញុំចង់និយាយទៅកាន់ឪពុកម្ដាយជនជាតិជប៉ុនដែលកូនៗចូលចិត្តលេងហ្គេមយូរៗ ឲ្យដឹងថាការធ្វើបែបនេះគឺហួសហេតុពេកហើយ”។
全国のゲームを長時間する子供を持つ親に言いたい
— いおり (@sasamipicata) February 13, 2018
これはやりすぎな…(子供目線) pic.twitter.com/HvhZJOluWL
Tweet របស់ក្មេងប្រុសរូបនេះ ត្រូវបានគេចែកចាយតៗគ្នាលើបណ្ដាញអ៊ីនធឺណិត ហើយមានមួយចំនួនបានបង្ហាញក្ដីអាណិតអាសូរថែមទៀតផង៕