• 2024-11-29 08:59:21
  • ប្រវត្តិបច្ចេកវិទ្យា

តើរថយន្តប្រភេទ SUV ខ្នាតតូចមួយណាដែលមានគុណតម្លៃល្អ និងស័ក្តសមសម្រាប់លោកអ្នក?

  • 2024-11-29 08:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទ SUV ខ្នាតតូចកំពុងពេញនិយម និងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយនឹងម៉ូដែលជាច្រើនជម្រើសដូចជា៖ រថយន្ត MG ZS, Toyota Raize និង Chevrolet Tracker ដែលមានភាពទាក់ទាញជាងគេក្នុងចំណោមរថយន្តប្រភេទ SUV ផ្សេងៗទៀត។ ខណៈដែលរថយន្តទាំង៣ម៉ូឌែលនេះគឺមានលក្ខណៈពិសេសទាំង តម្លៃ, ដំណើរការបើកបរ, ប្រវែង, និងកញ្ចប់នៃមុខងារប្រើប្រាស់ទំនើបៗ ដែលធ្វើឱ្យអ្នកទិញពិតជាពិបាកក្នុងការសម្រេចចិត្ត។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតមួយចំនួន ដើម្បីជាជំនួយដល់អ្នកក្នុងការសម្រេចចិត្តថាតើរថយន្តមួយណាដែលមានគុណតម្លៃ និងស័ក្តសម្រាប់បំផុតសម្រាប់អ្នក។

ដំណើរការបើកបរ

  1. MG ZS ៖ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L 4-cylinder ដែលផលិតកម្លាំងបាន 114 សេះ និងកម្លាំងរមួល 141Nm។ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រអប់លេខអូតូស្វ័យប្រវត្តិ 8វគ្គ ដើម្បីជម្រុញនូវដំណើរការបើកបរកាន់តែរលូន និងបង្កើនសំទុះបានខ្ពស់ ដែលធ្វើឱ្យការបើកបរគ្រប់កាលៈទេសៈទទួលបានថាមពលគ្រប់គ្រាន់ មិនថាការធ្វើដំណើរផ្លូវជិត ឬផ្លូវឆ្ងាយ។

  2. Toyota Raize : វាបានបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.0L តួបូ 3ស៊ីឡាំង និង ប្រអប់លេខអូតូ 7 វគ្គដែលផលិតកម្លាំងបាន 96សេះ និងកម្លាំងរមួល 140Nm។ មុខងាររបស់តួបូដែលបានបំពាក់លើរថយន្ត Toyota Raize បានធានានូវដំណើរការបើកបរប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការបើកបរក្នុងទីក្រុង ប៉ុន្តែវាអាចនឹងខ្វះថាមពលបន្តិចបន្តួចសម្រាប់ការបើកបរផ្លូវឆ្ងាយបើប្រៀបធៀបទៅនឹងគូរប្រជែងរបស់ខ្លួន។

  3. Chevrolet Tracker ៖ រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ 1.0L តួបួ 3ស៊ីឡាំង ដូចទៅនឹង Toyota Raize ដែរ ក៏ប៉ុន្តែប្រអប់លេខវិញត្រឹមតែ6វគ្គអូតូប៉ុណ្ណោះ ដែលបង្កើតកម្លាំងបាន 116សេះ។ ខណៈដែលរថយន្តនេះដំណើរការដោយប្រអប់លេខ 6វគ្គ វាអាចនឹងធ្វើឱ្យម៉ាស៊ីនប្រឹងជាងរថយន្តមានប្រអប់លេខច្រើនវគ្គ ឬអាចនឹងមានការកន្ត្រាក់នៅពេលបើកល្បឿនទាប ជាពិសេសផ្លូវក្នុងក្រុង។

តម្លៃរថយន្ត

  1. MG ZS ៖ មានតម្លៃ $26,888 ដែលពិតជាសមរម្យដល់ការសន្សំសំចៃ ជាពិសេសវាផ្តល់នូវលក្ខណៈពិសេសទំនើបជាច្រើន ព្រមទាំងផ្តល់ជូនការធានារយៈពេល 5 ឆ្នាំទៀតផង។

  2. Toyota Raize ៖ តម្លៃប្រហែល $27,200 ជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន ជាមួយការធានារយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ។

  3. Chevrolet Tracker: មានតម្លៃ $26,500 ជាមួយនឹងការធានារយៈពេល 3 ឆ្នាំ។

ប្រវែងរថយន្ត

ម៉ូឌែលរថយន្ត បណ្តោយ ទទឹង កម្ពស់ គម្លាតកង់ ទំហំឃ្លុបក្រោយ MG ZS 4,323 mm 1,809 mm 1,653 mm 2,585 mm 448 L Toyota Raize 4,030 mm 1,710 mm 1,635 mm 2,525 mm 369 L Chevrolet Tracker 4,270 mm 1,791 mm 1,627 mm 2,570 mm 390 L

MG ZS គឺជារថយន្តដែលមានទំហំធំជាងគេក្នុងចំណោមរថយន្តទាំង៣ម៉ូឌែល ដែលផ្តល់នូវទំហំខាងក្នុងនិងទំហំឃ្លុបក្រោយធំទូលាយដាក់សម្ភារៈបានកាន់តែច្រើនដែលពិតជាល្អសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ឬដឹករបស់របរផ្សេងៗ។ ចំណែក Toyota Raize និង Chevrolet Tracker គឺមានទំហំជាងបន្តិច។

លក្ខណៈពិសេស និងប្រព័ន្ធសុវត្ថិភាព

មុខងារ MG ZS Toyota Raize Chevrolet Tracker សោរឆ្លាតវៃ មាន មាន មាន កាមេរ៉ា 360 មាន គ្មាន គ្មាន សេនស័រពេលចតរថយន្ត មាន មាន មាន ហ្វ្រាំងដៃ ហ្វ្រាំងដៃអេឡិចត្រូនិច ហ្វ្រាំងដៃ ហ្វ្រាំងដៃ អេក្រង់កម្សាន្ត 10.1 អ៊ីញ 8 អ៊ីញ 8 អ៊ីញ រន្ធម៉ាស៊ីនត្រជាក់ក្រោយ មាន គ្មាន គ្មាន ដំបូលលើ Panoramic Sunroof មាន គ្មាន មាន ការធានា 5 ឆ្នាំ 3 ឆ្នាំ 3 ឆ្នាំ

សរុបមក រថយន្តនីមួយៗគឺមានចំណុចពិសេសរៀងៗខ្លួន ដូច្នេះជម្រើសដ៏ល្អបំផុតអាស្រ័យលើតម្រូវរបស់អ្នកប្រើប្រាស់។ មិនថារឿងតម្លៃ ដំណើរការបើកបរ ឬបច្ចេកវិទ្យានោះទេ រថយន្ត MG ZS, Toyota Raize និង Chevrolet Tracker គឺផ្តល់ជូននូវជម្រើសមួយបែបៗម្នាក់។

ប្រែសម្រួលអត្ថបទ៖ មោលី

មតិយោបល់