- 2020-04-07 02:06:39
- ហាងឆេងផលិតផល
ប្រៀបធៀបតម្លៃ S20 Ultra / Find X2 Pro ថ្មី និងមួយទឹកកំពុងលក់តាមហាង
- 2020-04-07 02:06:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបតម្លៃ S20 Ultra / Find X2 Pro ថ្មី និងមួយទឹកកំពុងលក់តាមហាង
ចន្លោះមិនឃើញ
កំពូលស្មាតហ្វូន ២ម៉ូដែលប្រចាំឆ្នាំ ២០២០ គឺ Galaxy S20 Ultra និង Oppo Find X2 Pro បានប្រកាសចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃជាង ១ពាន់ដុល្លារដូចគ្នា។ មិនទាន់បានប៉ុន្មានផងស្មាតហ្វូនទាំង ២ម៉ូដែលមានលក់មួយទឹកលើទីផ្សា។ ខាងក្រោមនេះជាតម្លៃថ្មី និងមួយទឹកកំពុងលក់តាមហាង៖
Galaxy S20+ | S20 Ultra ចេញលក់នៅលើទីផ្សារជាមួយតម្លៃ ១ ០៤៩ដុល្លារ សម្រាប់ម៉ូដែល S20+ មានជម្រើស RAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)និងតម្លៃ ១ ២៦៩ ដុល្លារ សម្រាប់ម៉ូដែល S20 Ultra មាបជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)។
ដាក់លក់នៅលើទីផ្សារថ្មី S20 Ultra មានលក់មួយទឹកជាមួយតម្លៃខ្ទង់ ១ ១០០ ដុល្លារ មាបជម្រើស RAM 12GB មេម៉ូរី 128GBពណ៌ខ្មៅ។
Oppo Find X2 Pro ជាស្មាតហ្វូនមានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល120ហឺត និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED សម្គាល់ការប៉ះបញ្ជារហ័សទាន់ចិត្ត។
ចេញលក់តាមហាង និងបានដល់ដៃអ្នកប្រើមិនបានប៉ុន្មានថ្ងៃផង Find X2 Pro មានលក់មួយទឹក។តាមប្រភពពីក្រុមហ៊ុនចេញលក់តាមហាង Find X2 Pro មានតម្លៃ ១ ២៩៩ដុល្លា មកជាមួយ RAM12GB អង្គផ្ទុកទិន្នន័យ 512GB និងម៉ូដែលមួយទឹកដាក់លក់ក្នុងតម្លៃប្រមាណជា ១ ១៥០ ដុល្លារ ពណ៌ទឹកក្រូច៕
ចុចអាន៖
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។