• 2020-02-10 01:27:47
  • ព័ត៌មាន

ជើង​ខ្លាំង​មួយ​ក្រុម Hack គណនី​ផ្លូវការ Facebook លើ Twitter ហើយ​ថែម​ទាំង​ផ្តាំផ្ញើ​ពាក្យ​មួយ​ឃ្លា

  • 2020-02-10 01:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មួយ​ក្រុម​ដែល​ជំនាញ​ធ្លាប់​លុកលុយ​គណនី​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​កាល​ពី​ពេល​កន្លង​មក ថ្មីៗ​នេះ​បាន​ Hack ចូល​គណនី​ផ្លូវការ Facebook លើ​បណ្តាញ​សង្គម Twitter បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

សារ​មួយ​បង្ហោះ​លើ​គណនី​ផ្លូវការ​របស់ Facebook កាល​ពី​ថ្ងៃ​ទី ៧ ​កុម្ភៈ ឆ្នាំ ២០២០ បាន​សរសេរ​ថា៖ "សួស្តី, យើង​ជា​ OurMine ពិត​ណាស់​ទោះ​បី Facebook ជា​បណ្តាញ​សង្គម​អាច Hack បាន​ក៏​ដោយ តែ​យ៉ាង​ហោច​ណាស់​ក៏​នៅ​តែ​ខ្លាំង​ជាង Twitter ដែរ"។

ក្រុម​ដដែល​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ ​ប្រសិន​ចង់​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​គណនី​របស់​អ្នក ចាំ​បាច់​ត្រូវ​ទាក់ទង​ទៅ​កាន់​ស្ថាប័ន OurMine នោះ​ផ្ទាល់​តែ​ម្តង។

បញ្ជាក់​ថា​នេះ​ពុំ​មែន​ជា​លើក​ដំបូង​ទេ ដោយ​កន្លង​ទៅ​ទាំង​គណនី Facebook លើ​បណ្តាញ​សង្គម Instagram ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ដដែល​នេះ ធ្វើ​ការ​អុកឡុក​ដូច​គ្នា ហើយ​ថែម​ទាំង​បង្ហោះ​រូប​សម្គាល់​នៃ​ក្រុម OurMine ថែម​ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់