• 2020-01-28 08:39:54
  • ព័ត៌មាន

ទីបំផុតដឹងថ្ងៃចាប់កំណើត កំពូលស្មាតហ្វូនលំដាប់ថវិកាថ្មី

  • 2020-01-28 08:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Pocophone F1 ជា​ស្មាតហ្វូន​លំដាប់​ថវិកា​​មួយ ដែល​ចេញ​លក់​កាល​ពី​ឆ្នាំ ២០១៨ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយ​សារ​វា​មាន​លក្ខណៈ​សម្បត្តិ​កំពូលៗ​ដូច​ជា​ប្រើ​ឈីប​ Snapdragon 845 ជា​ដើម។ នៅ​ឆ្នាំ ២០១៩ គ្រប់​គ្នា​បាន​ទន្ទឹង​រង់​ចាំ​អ្នក​ស្នង​តំណែង​ Pocophone F1 នេះ ប៉ុន្តែ​មិន​បាន​ឮ​ដំណឹង​ពី Xiaomi នោះ​ឡើយ ពេល​មួយ​ឆ្នាំ​ ២០១៩។

យ៉ាងណាក្ដី​នៅ​ឆ្នាំ ២០២០ នឹង​មាន​ការ​បញ្ចេញ​ត្រកូល​ Poco ជំនាន់​ថ្មី បន្ទាប់​ពី​ Xiaomi បាន​សម្រេច​បំបែក​ Poco ចេញ​ ឲ្យ​ក្លាយ​ជា​ម៉ាក​ទូរសព្ទ​ឯករាជ្យ​មួយ។ ស្មាតហ្វូន Poco ដំបូង​ប្រចាំ​ឆ្នាំ ២០២០ នេះ​ដែរ នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ជា​ម៉ូដែល Poco X2។

ផ្អែក​តាម​ Teaser ដែល​បង្ហាញ​ចេញ គេ​អាច​ដឹង​ថា​ Poco X2 នឹង​មាន​កម្រិត​ Refresh Rate នៃ​អេក្រង់​ខ្ពស់​ អាច​មាន​ដល់ ១២០Hz។ បន្ទាប់​មក​គឺ​តម្រុយ​ទាក់ទង​នឹង​ទំហំ Sensor នៃ​កាមេរ៉ា ដែល​វា​ទំនង​ជា​មាន​ទំហំ ៦៤MP ជា​ប្រភេទ IMX686។

បន្ទាប់​មក​ទៀត​គឺ​ការ​ឲ្យ​តម្រុយ​ទាក់​ទង​នឹង​បន្ទះ​ឈីប​ ដោយ​ចចាមអារ៉ាម​​កន្លង​មក​គឺ​បាញ់​សំដៅ​ទៅ​បន្ទះ​ឈីប Snapdragon 765G។ ចុង​ក្រោយ​គឺ​ Teaser ដែល​មាន​រំឭក​អំពី​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក និង​សាក​ថ្ម​បាន​លឿន​​ផង​ដែរ៕​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់