• 2020-01-15 03:52:02
  • ព័ត៌មាន

ប្រយ័ត្ន​មេរោគ​ស៊ី​ឯកសារ​អស់ អ្នក​ប្រើ Windows 7 លែង​ទទួល​បាន​អាវ​ក្រោះ​ការពារ​ពី Microsoft ហើយ

  • 2020-01-15 03:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៤ មករា ឆ្នាំ ២០២០ នេះ​ត​ទៅ ក្រុមហ៊ុន Microsoft នឹង​លែង​ធ្វើ​ការ​អាប់ដែត​នៅ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ Windows 7 សម្រាប់​កុំព្យូទ័រ​ត​ទៅ​ទៀត​ហើយ។

បែប​នេះ​មាន​ន័យ​ថា​ប្រសិន​មាន​ផ្ទុះ​នៅ Malware ឬ Virus ថ្មី​ណា​មួយ នោះ​ម្ចាស់ Windows 7 ទាំង​អស់​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត មិន​ថា​តែ​ការ​បាត់បង់​ឯកសារ​ឬ​គាំង PC ដោយ​ប្រការ​ណា​មួយ។

បច្ចុប្បន្ន​មាន​អ្នក​ប្រើ ១ ភាគ ៣ ទូទាំង​សកលលោក​ដែល​នៅ​បន្ត​ឈរ​ជើង​លើ Windows 7 ដែល​ជា​ OS ចេញ​ផ្សាយ​កាល​ពី​ជាង ១១ ឆ្នាំ​មុន​ដដែល។ ស្រប​ពេល​អ្នកដែល​ប្រើប្រាស់ Windows 10 មាន​ប្រមាណ ៩០០ លាន​ឧបករណ៍​ហើយ។

បែប​នេះ​ប្រសិន​អ្នក​មាន​ឯកសារ​ចាំ​បាច់​សុំ​ធ្វើ​ការ​ចម្លង​ទុក​ទៅ​កាន់​ម៉ាស៊ីន​ដទៃ ឬ​ចាំ​បាច់​ត្រូវ​ដំឡើង​ទៅ​កាន់ Windows 10 ជា​បន្ទាន់។ រំឭក​ថា Windows XP បញ្ឈប់​ការ​គាំទ្រ​តាំង​ពី​ឆ្នាំ ២០១៤ ស្រប​ពេល Windows 8 នៅ​ឆ្នាំ ២០១៦៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់