• 2019-12-25 02:14:27
  • ព័ត៌មាន

ស្មាតហ្វូនមានកាមេរ៉ាកាន់តែច្រើន ធ្វើឲ្យ SONY កាន់តែ​វីវក់​

  • 2019-12-25 02:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រាស​ស្មាតហ្វូន​បាន​​ដំឡើង​កាមេរ៉ា​កាន់​តែ​ច្រើន​គ្រាប់​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ។ ទំនោរ​នេះ​មាន​ន័យ​ថា​ Sensor នៃ​កាមេរ៉ា​លើ​ស្មាតហ្វូន ត្រូវ​ផលិត​​កាន់​តែ​ច្រើន​លើស​មុន ហើយ​ស្ដេច​ផលិត​​ Sensor ​គឺ SONY និយាយ​ថា​ខ្លួន​មិន​អាច​បំពេញ​នូវ​តម្រូវ​ការ​បាន​ឡើយ។

SONY និយាយ​ថា​រោងចក្រ​ផលិត​ Sensor រូបភាព​របស់​ខ្លួន កំពុង​ធ្វើ​ការ​ទាំង​នៅ​ថ្ងៃ​ឈប់​សម្រាក រយៈពេល​ ២ ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ នេះ​ក៏​ដោយ​សារ​ចង់​បំពេញ​​ឲ្យ​បាន​នូវ​តម្រូវ​នៃ​ Sensor សម្រាប់​ស្មាតហ្វូន​ ខណៈ​ដែល​ក្រុមហ៊ុន​បាន​បង្កើន​ការ​ចំណាយ​ទ្វេ​ដង​នៅ​ឆ្នាំ ២០១៩ នេះ​ សម្រាប់​ទ្រទ្រង់​ការ​ផលិត។ ក្រុមហ៊ុន​ក៏​កំពុង​សាង​សង់​រោងចក្រ​ថ្មី ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ផលិត​នៅ​ខែ​មេសា ឆ្នាំ ២០២១។

ប៉ុន្តែ​លោក​ Terushi Shimizu ជា​ប្រធាន​ផ្នែក​នៃ SONY Semiconductor និយាយ​ថា​ បង្កើត​រោងចក្រ​ថ្មី​ក៏​ប្រហែល​ជា​មិន​អាច​ផលិត​គ្រប់​តាម​តម្រូវ​នោះ​ទេ។ លោក​និយាយ​ថា ៖ "បើ​មើល​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​ ទោះ​បី​ជា​មាន​ការ​បណ្ដាក់​ទុន​ពង្រីក​ទំហំ​ផលិត វា​ក៏​ប្រហែល​ជា​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ។ យើង​បាន​ធ្វើ​ការ​សុំទោស​ដល់​អតិថិជន ដោយ​សារ​យើង​មិន​អាច​ផលិត​បាន​គ្រប់៕”

ចុចអាន ៖ Pixel 4 បាន​ពាន​ស្មាតហ្វូន​អន់​បំផុត​ប្រចាំ​ឆ្នាំ ខណៈ​ម៉ូឌែល​ល្អ​ដាច់​គេ​ធ្លាក់​លើ​ក្រុមហ៊ុន​ចិន

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់