• 2019-10-05 01:00:00
  • ហាងឆេងផលិតផល

មិនធម្មតា! iPhone 11 ធ្លាក់ថ្លៃដល់ជាង ៣០០ ដុល្លារនៅប្រទេសក្បែរកម្ពុជា

  • 2019-10-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​iPhone 11 បាន​ធ្លាក់​ថ្លៃ​ពី ៦ ទៅ​ ៨ លាន​ដុង (ប្រមាណ ២៥៨ ទៅ​ ៣៤៥ ដុល្លារ) ក្រោយ​ពី​ចេញ​លក់​នៅ​វៀតណាម​បាន​ប្រមាណ​កន្លះ​ខែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​នេះ​ហាង​មួយ​​នៅ​ទីក្រុង​ហាណូយ​ ដាក់​លក់ iPhone 11 ទំហំ ៦៤GB មាន​តម្លៃ​ប្រមាណ ៨២០ ដុល្លារ, ទំហំ ១២៨GB មាន​តម្លៃ​ប្រមាណ ៩០៦ ដុល្លារ និង​ទំហំ ២៥៦GB មាន​តម្លៃ​ប្រមាណ ១ ០៧៩ ដុល្លារ។ ចំពោះ​តម្លៃ iPhone 11 ទំហំ ៦៤GB គឺ​ថោក​ជាង​នៅ​ប្រទេស​សិង្ហបុរី​ទៅ​ទៀត ដែល​ ​មាន​តម្លៃ​ប្រមាណ ៨៣២ ដុល្លារ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ iPhone 11 គឺ​ដោយ​សារ​មាន​ការ​ហូរ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក។ បន្ថែម​ពី​នេះ​តម្រូវ​ការ​ចំពោះ​ម៉ូដែល​នេះ​មិន​សូវ​ខ្លាំង​ដូច​ជា​ពពួក iPhone 11 Pro ឡើយ៕

ចុចអាន ៖ iPhone 11 Pro មាន​លក់​មួយ​ទឹក​តម្លៃ​ប៉ុណ្ណឹង​ល្មម​ទិញ​អត់?

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់