• 2019-09-04 03:50:19
  • ព័ត៌មាន

​ទីបំផុត​ ទូរសព្ទ​បត់​របស់ Samsung ​អាច​ចេញ​មក​លើ​ទីផ្សារ​មែន​ទែន​ហើយ

  • 2019-09-04 03:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Samsung ​នៅ​កូរ៉េខាងត្បូង​ ​បាន​បង្ហើប​ពី​ដំណឹង​​របស់​ស្មាតហ្វូន ​​Galaxy Fold ដែល​​អាច​នឹង​ត្រឡប់​មក​វិញ​ ​ព្រម​ទាំង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែ​កញ្ញា​ខាង​មុខ​នេះ។

Galaxy Fold

​ទូរសព្ទ​បត់​បាន​នេះ​ ​អាច​នឹង​បើក​ឲ្យ​កម្ម៉ង់​ទុក​មុន​( Pre-order) ​ជា​ប្រភេទ unlocked phoneនៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ​ចំពោះ​ចំនួន​ដែល​ក្រុមហ៊ុន​បើក​ឆាក​ដំបូង​ ប្រមាណ​ជា ២៥០០ គ្រឿង​។ ​សម្រាប់​ទីផ្សារ​នៅ​កូរ៉េ​ខាងត្បូង​ត្រឹម​តែ ៣០០ ទៅ​ ៤០០ ​គ្រឿង ខណៈ​ដែល​ទូរសព្ទ​ត្រៀម​នឹង​ចេញ​លក់​ទូទាំង​ប្រទេស​គឹ ២០ ០០០ ទៅ ៣០ ០០០ គ្រឿង។

Galaxy Fold ពណ៍​ប្រាក់

​Galaxy Fold ​នឹង​មាន​តម្លៃ​ចាប់​ពី ១ ៩៦៥ ដុល្លារ​ ​ជាមួយ​នឹង​ជម្រើស​ ៤ ពណ៍​គឺ ខ្មៅ ​ប្រាក់ បៃតង​ និង​ពណ៍​ខៀវ។ ​រំឭក​ផង​ដែរ​ថា​ ​ទូរសព្ទ​បត់​នេះ​ មិនទាន់បាន​ប្រកាស​ផ្លូវការនៅឡើយទេ ​ក៏​ប៉ុន្តែ​ត្រូវ​បាន​ប្រមូល​ចូល​រោងចក្រ​វិញ​ ដោយ​សារ​អ្នក​វាយ​តម្លៃ​គុណភាព​ទូរសព្ទ​ (Reviews ឬ Youtuber) ​ជា​ច្រើន​បាន​រកឃើញ និងរាយការណ៍​ពី​បញ្ហា​អេក្រង់​បត់​នោះ​ Samsung ក៏បាន​ប្រមូល​មក​វិញ​ ដើម្បី​កែ​ចំណុច​ខ្វះខាត​៕

អត្ថបទទាក់ទង៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់