• 2019-08-21 01:46:51
  • ព័ត៌មាន

ដង្គុំកាមេរ៉ា iPhone 11 ចាប់ផ្ដើមផលិតឡើងហើយ

  • 2019-08-21 01:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG Innotek បាន​រាយការណ៍​ថា​ បាន​ចាប់​ផ្ដើម​ការ​ផលិត​ដង្គុំ​កាមេរ៉ា​សម្រាប់ iPhone ឆ្នាំ ២០១៩។ ដើម្បី​បំពេញ​តម្រូវ​ការ​របស់ Apple ក្រុមហ៊ុន​នេះ បាន​បង្កើន​ចំនួន​បុគ្គលិក ៤ ដង ចាប់​តាំង​ពី​ខែ​មីនា​មក។

វា​ដូច​គ្នា​នឹង​ឆ្នាំ​មុន​ដែរ​ ដោយ LG គឺ​ជា​ដៃ​គូ​ផ្គត់ផ្គង់​ធំ​មួយ​របស់ Apple ផ្ដល់​ជូន​នូវ​ដង្គុំ​​សម្រាប់​កាមេរ៉ា​ខាង​ក្រោយ, កាមេរ៉ា​មុខ និង​ប្រព័ន្ធ​កាមេរ៉ា TrueDepth ដែល​ប្រើ​ជា​មួយ​មុខងារ FaceID។ ETNews បាន​​ចុះ​ផ្សាយ​ថា​ នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​បង្កើន​ចំនួន​បុគ្គលិក​ធ្វើ​ការ​រយៈពេល​ខ្លី ពី ៦១២ នាក់​នៅ​ខែ​មីនា ឡើង​ដល់ ៣ ៣៩៦ នាក់​ នៅ​ចុង​ខែ​កញ្ញា ដើម្បី​បំពេញ​តម្រូវ​ការ​ iPhone ឆ្នាំ​មុន។

ជា​លទ្ធផល​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ ក្រុមហ៊ុន LG Innotek អាច​បង្កើត​បាន​កំណត់​ត្រា​ខ្ពស់​មួយ។ ក្រុមហ៊ុន​អាច​រក​ចំណូល​បាន ១,៩១ ពាន់​លាន​ដុល្លារ ជា​មួយ​ប្រាក់​ចំណេញ ១០៧ លាន​ដុល្លារ។

ឆ្នាំ ២០១៩ នេះ LG អាច​នឹង​ទទួល​បាន​ផល​កាន់​តែ​ល្អ ដោយ​ iPhone ស៊េរី​ថ្មី រំពឹង​ថា​នឹង​មាន​បន្ថែម​កាមេរ៉ា​លើស​មុខ​មួយ​គ្រាប់។ នេះ​មាន​ន័យ​ថា​តម្លៃ​នៃ​ដង្គុំ​កាមេរ៉ា​ អាច​នឹង​ឡើង​ថ្លៃ​ផង​ដែរ៕​​

ចុចអាន ៖ សប្ដាហ៍មុន ធ្លាយមួយទំហឹងដំណឹងជុំវិញ iPhone ចេញឆ្នាំ ២០១៩

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់