• 2019-06-12 02:35:47
  • ផលិតផលថ្មី

ផ្លូវការ! Mi Band 4 ​វិវត្ត​ឡើង​អេក្រង់​ពណ៌ ងូត​ទឹក​បាន​ជម្រៅ ៥០ ម៉ែត្រ​ធូរ​ថ្លៃ​ត្រឹម ២៥ ដុល្លារ

  • 2019-06-12 02:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ជា​ផ្លូវការ​ឧបករណ៍​ពាក់​ជាប់​នឹង​ដៃ Mi Band 4 កាល​ពី​យប់មិញ​នៅ​ឯ​ប្រទេស​ចិន ដែល​ជំនាន់​ក្រោយ​នេះ​មាន​ការ​វិវត្ត​ច្រើន គួប​ផ្សំ​តម្លៃ​នៅ​រក្សា​ថេរ​ដដែល។

ប្រភេទ Smartband ​ឆ្លាតវៃ​សេរ៊ី​ឆ្នាំ ២០១៩ ​មាន​ប្រើប្រាស់​អេក្រង់ AMOLED ទំហំ ០,៩៥ អ៊ីញ នៅ​កម្រិត​បង្ហាញ ១២០ x ២៤០ ភីកសែល ស្រោប​ដោយ​កញ្ចក់​ការពារ​ឆ្កូត 2.5D។ ច្នៃ​ទាក់​ភ្នែក​ជាមួយ​ការ​ផ្លាស់ប្តូរ Themes ទាំង ៧៧ និង​ជម្រើស​ខ្សែ​ផ្លូវការ ៨ ប្រភេទ (រួម​បញ្ចូល​ទាំង​ខ្សែ​ Avenger)។

Mi Band 4 វិវត្ត​ការ​តាមដាន​សកម្មភាព​មួយ​ចំនួន​របស់​អ្នក​ប្រើ តាម​រយៈ​ខ្សែ​អ័ក្ស​ទាំង ៦ មិន​ថា​តែ​អំឡុង​ពេល​ហែលទឹក ​ពោល​គឺ​អាច​ងូត​ទឹក​បាន​ដល់​ជម្រៅ ៥០ ម៉ែត្រ​ឯ​ណោះ។ លើស​ពី​នេះ​ក៏​មាន​បង្កប់​នូវ​ប្រព័ន្ធ​ស្រូប​សំឡេង​ដើម្បី​ដំណើរការ​មុខងារ​បញ្ជា​ដោយ​សំឡេង Xiao AI ថែម​ទៀត​ផង។

គាំទ្រ​ប្រព័ន្ធ Bluetooth 5.0 ​ដោយ​ថាមពល​ថ្ម​កាន់​បាន ១៥ ​ថ្ងៃ​សម្រាប់​ជំនាន់ NFC និង ២០ ​ថ្ងៃ​ពេញ​សម្រាប់​ជំនាន់​ធម្មតា។ មាន​ជម្រើស​ខ្សែ​ប្លែកៗ​ដូច​ជា​ខ្មៅ, ត្នោត, ខៀវ, ទឹក​ក្រូច និង​ផ្កាឈូក​ជា​ដើម។

ស្ថិត​ក្នុង​ ៣ ជម្រើស​ដោយ​ជំនាន់ Mi Band 4 ធម្មតា​តម្លៃ ២៤ ដុល្លារ ស្រប​ពេល​ជំនាន់ NFC ​តម្លៃ ៣៣ ដុល្លារ និង​ជំនាន់​ពិសេស Avenger Limited Edition ​ថ្លៃ ៥០ ដុល្លារ ។ ការ​បើក​លក់​ក្នុង​ប្រទេស​ចិន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ​មិថុនា ខណៈ​ដំណឹង​លម្អិត​លើ​ទីផ្សារ​សកល​មិន​ទាន់​ត្រូវ​បាន​បង្ហើប​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់