• 2019-06-09 04:37:49
  • ព័ត៌មាន

Sony Xperia 1 លក់​នៅ​ប្រទេស​ចិន ធូរ​ថ្លៃ​ជាង​ប្រទេស​នានា​​

  • 2019-06-09 04:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ចាប់​ផ្ដើម​បញ្ចេញ​លក់​ស្មាតហ្វូន​​ស៊េរី​កប់​ Xperia 1 លើ​ទីផ្សារ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​កាល​ពី​សប្ដាហ៍​មុន​ ដោយ​ការ​បញ្ចេញ​លក់​នៅ​អាមេរិក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ទទួល​ការ​កុម្ម៉ង់​ទិញ​ស្មាតហ្វូន Xperia 1 នៅ​ប្រទេស​ចិន​ផង​ដែរ។

នៅ​ប្រទេស​ចិន ស្មាតហ្វូន​អេក្រង់​កម្រិត 4K មួយ​នេះ ត្រូវ​បាន​កំណត់​តម្លៃ​លក់​ ៦ ២៩៩ យ័ន ដែល​ស្មើ​ប្រមាណ​ ៩១១ ដុល្លារ ប៉ុណ្ណោះ ដែល​​ធូរ​ថ្លៃ​ជាង​តម្លៃ​នៅ​អឺរ៉ុប​ ១៥% (ប្រមាណ ១ ០៧៦ ដុល្លារ)។ Xepria 1 អាច​រក​ទិញ​បាន​លើ​វិបសាយ​អនឡាញ​ចិន​ JD.com ដោយ​មាន​ជម្រើស​ពណ៌​ខ្មៅ​តែ​មួយ​គត់ ក្នុង​ពេល​នេះ។

Xperia 1 លក់​នៅ​ចិន​មាន​លក្ខណៈ​សម្បត្តិ​ដូច​លក់​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ ដោយ​ប្រើ​បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៦ GB, អង្គផ្ទុក ១២៨ GB, កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់ និង​មាន​អេក្រង់​វែង​មាត្រដ្ឋាន 21:9 CinemaWide៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់