• 2019-04-08 05:25:00
  • ផលិតផលថ្មី

ម៉ូតូសំណព្វចិត្តសិស្សវិទ្យាល័យ ស៊ីសាំងតិចស្រួលជិះ មានលក់ផ្លូវការហើយ!

  • 2019-04-08 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ជាពិសេសសម្រាប់យុវវ័យ ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើងម៉ូតូម៉ាក ហុងដា បានប្រកាសបង្ហាញចេញម៉ូតូ Honda BeAt ស៊េរី ២០១៩ ដែលបានបំពាក់ដោយបច្ចេកវិទ្យាទំនើបនិងរូបរាងតូចច្រឡឹង ផ្ដល់ភាពរហ័សរហួន រួមជាមួយពណ៌ដ៏ទាន់សម័យ និងពេញនិយមចំនួន ៣ ពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ខៀវ ពណ៌ក្រហម និងពណ៌ផ្កាឈូក។

#លក្ខណៈពិសេសរបស់ម៉ូតូ Honda BeAt ស៊េរីថ្មី៖

  • New Sporty Advanced Sticker: តែមថ្មី! បែប SPORTY ADVANCED ដ៏មុតស្រួច និងឈានមុខគេ។
  • Headlight: ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក។
  • Parking Brake Lock: មានទំនុកចិត្តរាល់ពេលដែលចតម៉ូតូដោយហ្វ្រាំងដៃ ការពារម៉ូតូមិនឱ្យរអិលដោយយថាហេតុ។
  • Tail Light: ភ្លើងក្រោយបញ្ចេញពន្លឺបានច្បាស់ល្អ ប្រកបដោយសុវត្ថិភាព។
  • Big U-Box: ឃ្លុបដាក់សំភារៈក្រោមកែបទំហំ10.8លីត្រ រឹតតែពេញចិត្ត។
  • Side-Stand Switch: នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និងសុវត្ថិភាពទ្វេដង។
  • Combined Digital Meter + Eco Indicator: កុងទ័របែបឌីជីថលទាន់សម័យ និងមាន Eco Indicator ជាមុខងារផ្តល់ដំណឹងប្រសិនបើអ្នកបើកបរ ប្រើល្បឿនថេរដើម្បីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ។
  • Secure Key Shutter: សោបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់។
  • Tubeless Tire and Wheel Design: ប្រភេទកង់មិនប្រើពោះវៀន ធនក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ។
  • ACG Starter: ជាបច្ចេកវិទ្យាទំនើបបញ្ឆេះម៉ាស៊ីនដោយគ្មានសំលេង និងរំញ័រ។
  • Combi Brake System: ជាប្រព័ន្ធហ្វ្រាំងផ្គួបដែលមានសុវត្ថិភាពខ្ពស់ ដំណើរការអមគ្នាទាំងកង់មុខ និងកង់ក្រោយជួយបញ្ឈប់ម៉ូតូបានយ៉ាងស្រួលប្រកបដោយសុវត្តិភាព។
  • Idling Stop System: ជាបច្ចេកវិទ្យាដែលផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្តនៅពេលទោចក្រយានយន្តឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និងថវិកា។
  • Top Fuel Consumption: សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដល់ទៅ 63.5គីឡូម៉ែត្រ/លីត្រ ជាមួយបច្ចេកវិទ្យា [eSP] ដែលផ្អែកលើការអនុម័ត និងការសាកល្បងរបស់ស្តង់ដាហុងដាសកលលោក ប្រសិនបើ បើកបច្ចេកវិទ្យាផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ត [Idling Stop System] និងការបើកបរតាមស្តង់ដារដែលធ្វើឱ្យភ្លើងបៃតង [Eco Indicator] ភ្លឺច្បាស់១០០% សម្រាប់ប្រសិទ្ធភាពប្រេងល្អ បំផុត។
  • Smart Technology: កម្លាំងខ្លាំងដោយបណ្តុំបច្ចេកវិទ្យាទំនើប ជម្នះរាល់ឧបសគ្គគ្រប់ទីកន្លែង ជាមួយម៉ាស៊ីនប្រកបដោយប្រសិទ្ធិភាព។
  • Combi Brake: ប្រព័ន្ធហ្រ្វាំងផ្គួនគួរជាទីទុកចិត្ត ទំនើប និងផ្តល់សុវត្ថិភាពខ្ពស់។
  • Idling Stop System: សន្សំសំចៃប្រេងសាំង និងថវិកា ដោយបច្ចេកវិទ្យាបញ្ឈប់ និងចាប់ផ្តើមម៉ាស៊ីនដោយស្វ័យប្រវត្តិ។
គណៈគ្រប់គ្រងក្រុមហ៊ុន អិន ស៊ី អិចហុងដា ប្រចាំកម្ពុជាក្នុងថ្ងៃសម្ពោធម៉ូតូ BeAt 2019

#PGM-FI: បច្ចេកវិទ្យាដ៏ទាន់សម័យពីប្រទេសជប៉ុន PGM-FI (Programmed Fuel Injection) ដែល ផ្តល់អត្ថប្រយោជន៌ដូចជា៖

  • HIGHER PERFORMANCE: ធ្វើឱ្យម៉ាស៊ីនមានចំហេះសព្វ និងប្រសិទ្ធភាពខ្ពស់។
  • EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យាសន្សំសំចៃប្រេងសាំងបានខ្ពស់។
  • LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិតបញ្ចេញជាតិពុលទាប ដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ដែរថា៖ ចំពោះតម្លៃអតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស៕

អត្ថបទ៖ រក្សា

មតិយោបល់