• 2019-03-07 03:16:31
  • ហាងឆេងផលិតផល

រថយន្ត Hybrid មួយ​ទឹក​ ៣​ស៊េរី​ ​តម្លៃ​ជាង ២ម៉ឺន​ដុល្លារ កំពុង​ពេញនិយម​លើ​ទីផ្សារ​កម្ពុជា

  • 2019-03-07 03:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

​រថយន្ត​ប្រភេទ​ Hybrid កំពុង​ពេញនិយម ដោយសារ​តែ​វា​ជួយ​សន្សំ​សំចៃ​សាំង​បាន​ច្រើន។ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​សាំង​តែ​មួយ​មុខ រថយន្ត​ប្រភេទ​នេះ អាចប្រើ​ប្រាស់​ថាមពល​អគ្គិសនី ចេញ​ពី​អាគុយ ដើម្បី​ធ្វើ​ការ​លាយ​ជា​មួយ​ម៉ាស៊ីន​សាំង។

ក្នុង​ចំណោម​រថយន្ត​ប្រភេទ Hybrid ទាំង​នោះ មាន​ ៣ ស៊េរី ដែល​កំពុង​មាន​ភាព​ពេញ​និយម​ជាង​គេ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ រថយន្ត​ទាំង ៣ ស៊េរី នោះ មានដូចខាងក្រោម៖

១. Toyota Prius ស៊េរីឆ្នាំ ២០១០ ប្រភេទ Full Option តម្លៃ​ខ្ទង់ ២ ៤០០០ ដុល្លារ

Prius ស៊េរីឆ្នាំ ២០១០

Toyota Prius ជំនាន់​ទី២ ដែល​ជា​ជំនាន់​ពេញ​និយម​​ជាង​គេ​ចាប់ពី​​ឆ្នាំ ២០០៤ ដល់ ២០០៩ មានតម្លៃ​ចាប់​ពី ១ ០០០០ រហូត​ដល់​ជិត ២ ០០០០ ដុល្លារ។ រថយន្ត​នេះ មាន​ម៉ាស៊ីន​ទំហំ ១,៥ លីត្រ បូក​រួម​នឹង​អាគុយ​ដែល​ផលិត​ថាមពល​បាន ៥០ គីឡូវ៉ាត់។

Prius ជំនាន់ទី ២ (២០០៤-២០០៩) មាន​កម្រិត​ស៊ីសាំង ៤,៩ លីត្រ/១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង ៥,២ លីត្រ/១០០គ.ម សម្រាប់​ផ្លូវ​ក្រៅក្រុង។ ងាក​មក​ចាប់​ពី​ស៊េរី​ឆ្នាំ ២០១០ មក​ឡាន Prius មាន Option ឲ្យ​ជ្រើសរើស​រហូត​ដល់ ៥ ប្រភេទ ដែល​ខុស​ពី​ឡាន​ធម្មតា​មាន​ត្រឹម ៣ ប្រភេទ​គឺ Base Option, Half-Full Option និង Full Option ដែល​កំពុង​មាន​អ្នក​ជិះ និង​ឈ្មួញ​នាំ​ចូល​ច្រើន។ Option របស់ Prius នេះ​ដែរ​គឺ​សម្រាប់​ឲ្យ​អ្នក​ប្រើ​អាច​ជ្រើស​រើស​បាន​តាម​ចំណង​ចំណូល​ចិត្ត។

២. Toyota Camry ស៊េរី​ឆ្នាំ ២០០៧ ប្រភេទ Hybrid តម្លៃ​ខ្ទង់ ២ ២០០០ដុល្លារ

Toyota Camry ស៊េរី​ឆ្នាំ ២០០៧

Camry Hybrid ជារ​រថយន្ត​ក្នុង​សែស្រឡាយ Toyota Camry ចាប់ពីឆ្នាំ ២០០៧ ឡើងទៅ។ Camry Hybrid ក៏​មាន​ភាព​ពេញ​និយម​ច្រើន​ដែរ​ចាប់ពី​ឆ្នាំ ២០០៧ ដល់ ២០១១។ រថយន្ត​នេះ​មាន​ម៉ាស៊ីនទំហំ ២,៤ លីត្រ និង​ម៉ូទ័រ​អាគុយ ដែល​មាន​កម្លាំង ១០៥ គីឡូវ៉ាត់។

៣. Lexus RX400h ស៊េរី​ឆ្នាំ ២០០៦ ប្រភេទFull Option តម្លៃ​ខ្ទង់ ៣ ៨០០០ ដុល្លារ

Lexus RX400h ជារ​ថយន្ត​ហាយ​ប្រ៊ីដ​ប្រភេទ​តួ​ខ្ពស់ SUV។ Lexus RX ចេញដល់​ជំនាន់ RX450h ប៉ុន្តែ RX400h ឆ្នាំ ២០០៤-២០០៩ នៅតែមានការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់អ្នក​ប្រើ​ប្រាស​ក្នុង​ស្រុក​សម្រាប់​ម៉ូដែល​មួយ​ទឹក​។ RX400h ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ទំហំ ៣,៣ លីត្រ និង​មាន​ម៉ូទ័រអគ្គិសនី ២ មុខក្រោយ មាន​កម្លាំង ១២៣ គីឡូវ៉ាត់ មាន​កម្រិត​ស៊ីសាំង​ជាមធ្យម ៩,៤ លីត្រ/១០០គ.ម។

ដោយ​សារ​ជា​ប្រភេទ​ឡាន​មួយ​ទឹក​ក្នុង​ស្រុក​ដូច​នេះ​តម្លៃ​អាច​ខុស​គ្នា ២ ទៅ ៣ ពាន់​ដុល្លារ​តិច​ឬ​ច្រើន​ជាង​នេះ​ទៅ​តាម Option ពណ៌ និង​គុណ​ភាព​ឡាន​ផ្ទាល់ (តម្លៃ​ទី​ផ្សារ​ក្នុង​ស្រុក)៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

មតិយោបល់