• 2019-01-30 04:30:00
  • គន្លឹះ

ទូរសព្ទ​ធ្លាប់​តែ​សាក​ពេញ​ប្រើ​បាន​រាប់​ម៉ោង យូរ​ទៅ​ត្រឹម ២ ៣ម៉ោង​អស់! នេះ​ជា​ដំណោះ​ស្រាយ

  • 2019-01-30 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​ទិញ​ទូរសព្ទ​ដំបូង ទាំង​អ្នក ទាំង​ខ្ញុំ រាល់​ពេល​សាក​ពេញ ១០០% សុទ្ធ​តែ​អាច​ប្រើ​បាន​មួយ​ថ្ងៃ​ពេញ ឬ​រាប់​ម៉ោង​ដោយ​មិន​បាច់​ខ្វាយខ្វល់​ពី​រឿង​ស្ពាយ​ឆ្នាំង​សាក​តាម​ខ្លួន។ តែ​ក្រោយ​ប្រើ​បាន​មួយ​រយៈ​គុណភាព​ថ្ម​ក៏​ចាប់​ផ្ដើម​អន់​ថយ ពី​ពេញ​មួយ​ថ្ងៃ​មក​ត្រឹម​កន្លះ​ថ្ងៃ​ជាដើម។

មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​គុណភាព​ថ្ម​ថមថយ​នេះ អាច​មក​ពី Version ទូរសព្ទ​បន្ត​ឡើង​ខ្ពស់ Feature ក៏​មាន​ច្រើន ដែល​ជា​ហេតុ​វា​ក៏​ទាមទារ​ថាមពល​ថ្ម​ច្រើន​ដូចគ្នា។ តែ​វា​ជា​អ្វី​ដែល​យើង​ពិបាក​នឹង​គេច​ផុត ដូច្នេះ​យើង​នឹង​និយាយ​ពី​វិធី​ដែល​យើង​អាច​កាត់​បន្ថយ​បាន​គឺ ទម្លាប់ ឬ​របៀប​ប្រើ​ប្រាស់។

១. យល់​ពី​ជីវិត​របស់​ថ្ម​សិន

ជាទូទៅ​ថ្ម​ដែល​កំពុង​ប្រើប្រាស់​ក្នុង Smartphone របស់​អ្នក តែង​មាន​វដ្ដ​ជីវិត ដោយ​រាល់​ការ​សាក ៤០០ដង នឹង​ថយ​គុណភាព ២០%។ មាន​ន័យ​ថា បើ​អ្នក​សាក​ថ្ម​ពី ០-១០០% ស្មើ​នឹង ១ ដង ហើយ​សាក​ពី ០-៥០% ស្មើ​នឹង​កន្លះ​ដង​តែ​ប៉ុណ្ណោះ។ បែប​នេះ បើ​អ្នក​សាក​រហូត​ដល់ ៤០០ ដង ថាមពល​ទូរសព្ទ​អ្នក​នឹង​ថយ​ចុះ​ដល់​ទៅ ២០%។ អ៊ីចឹង ទោះ​ជា​អ្នក​ឃើញ​ទូរសព្ទ​មាន​ថ្ម ១០០% មែន តែ​ធាតុ​ពិត​គឺ​វា​ដំណើរ​ការ​តែ ៨០% ប៉ុណ្ណោះ បើ​ធៀប​នឹង​កាល​គ្រា​ដំបូង។

២. កុំ​ទុក​បើ​មិន​ចាំ​បាច់

ដូច​ដែល​បាន​រៀបរាប់​ខាង​លើ បើ​អ្នក​កាន់​តែ​សាក អាយុ​ជីវិត​ថ្ម​ទូរសព្ទ​អ្នក​កាន់​តែ​ឆាប់​ទៅ។ អ៊ីចឹង​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ពន្យារ​ថ្ម តាម​រយៈ​ការ​បិត​ចោល​នូវ​មុខងារ​ដែល​មិន​ចាំ​បាច់​ជាច្រើន​ដូចជា Bluetooth GPS 4G WiFi ឬ​បន្ថយ​ពន្លឺ​ទូរសព្ទ​ជាដើម ពិសេស​គឺ​ត្រូវ​ប្រើ​មុខងារ Battery Saving។

៣. កុំ​សាក​ពេញ​ពេក

អ្នក​អាច​នឹង​ឆ្ងល់ ព្រោះ​អ្វី​ដែល​ដឹង ហើយ​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ គឺ​ព្យាយាម​ធ្វើ​យ៉ាង​ណា សាក​ឲ្យ​ពេញ​បឹប ទើប​ដោះ​ចេញ​យក​ទៅ​ក្រៅ។ ថ្វី​ត្បិត​មិន​ទាន់​មាន​ហេតុផល​ណា​មួយ​បញ្ជាក់​ថា​មក​ពី​អ្វី តែ​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ចន្លោះ​ដែល​ល្អ​សម្រាប់​ថ្ម គឺ​ត្រឹម ៤០-៦០%។ ដូច្នេះ បើ​អ្នក​សាក​ពេញ ១០០% យូរ​ខែ​ខាង​មុខ ថ្ម​នឹង​ចាប់​ផ្ដើម​ថយ​គុណភាព។ គួរ​រក្សា​គម្លាត​ថ្ម កុំ​ឲ្យ​អស់​ពេក ហើយ​ក៏​កុំ​សាក​ពេញ​ពេក៕

មតិយោបល់