• 2025-02-12 03:18:05
  • គន្លឹះ

បង្ការគេទាញអ្នកចូលគ្រុបឬឆានែលដោយមិនបានដឹងមុន អាចសាកបានទាំង iOS និង Android

  • 2025-02-12 03:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រុបឬឆានែលក្នុង Telegram ក្លាយជាកន្លែងចែកចាយដំណឹង និងសហគមន៍ដ៏ទូលាយមួយ ម្ល៉ោះហើយគេអាច Add យើងចូលទៅកន្លែងទាំងនោះបានតាមរយៈ Contact ឬលេខទូរសព្ទជាដើម។

ដើម្បីជៀសវាពីការរំខាន យើងអាចបិទមិនឱ្យគេ Add ចូលទៅកន្លែងទាំងនោះបាន តាមវិធីខាងក្រោម។

ដើម្បីបិទមុខងារ កុំឱ្យគេ Add ចូលគ្រុបឬឆានែល Telegram៖

  • បើក Telegram > More Option (រូបត្រេបី) > Settings
  • ជ្រើសយក Privacy and Security > Invites
  • ត្រង់ចំណុច Who can add me > ជ្រើសយក My Contacts (មានន័យថា មានតែមនុស្សនៅក្នុងបញ្ជី Contact របស់អ្នកប៉ុណ្ណោះទើប Add អ្នកចូលបាន)
  • បើមិនចង់ឱ្យមនុស្សនៅក្នុងបញ្ជី Contact ទាញអ្នកចូលគ្រុបឬឆានែលបានទៀត អ្នកចាំបាច់ត្រូវរើសមនុស្សម្នាក់ឱ្យមានសិទ្ធ Add យើងចូលបាន នៅត្រង់ចំណុច Add exceptions នៅខាងក្រោម
  • ក្នុង Never Allow ចុចយក Add Users ដោយជ្រើសយកនរណាម្នាក់ មានន័យថាមនុស្សម្នាក់នោះមិនមានសិទ្ធទាញអ្នកបញ្ចូលគ្រុបឬឆានែលបានទេ។

អត្ថបទ៖ កុសល

មតិយោបល់