• 2018-11-18 01:41:00
  • ព័ត៌មាន

ទុកកុំព្យូទ័រ​កៀន​ជញ្ជាំង​ចុះ មក​បង្កើត CV តាម​ទូរសព្ទ​វិញ​ស្អាត​ទាក់​ទាញ​

  • 2018-11-18 01:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​ប្រវត្តិរូប​ផ្ទាល់​ខ្លួន(Curriculum Vitae-CV) ភាគ​ច្រើន​គេ​បង្កើត​តាម​កុំព្យូទ័រ​ដោយ​សរសេរ​លើ Microsoft Word ហើយ​រចនា​បន្ថែម​ឲ្យ​ទាក់​ទាញ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដោយ​គិត​ថា​ធំងាយ​ស្រួលកែ​ពេល​ខុស។ យ៉ាង​ណា​មិញ ​សម្រាប់​អ្នក​ធ្វើការ​ផ្នែក​រចនា ចង់​ដាក់ CV ឬ​ចង់​បង្កើត​អ្វី​ដែល​ថ្មី អាច​ងាក​ប្រើ​តាម​រយៈ​កម្មវិធី​ទូរសព្ទ​ទាំង​នេះ​ក៏​បាន។

​#Resume Builder – CV Designer

ជា​កម្មវិធី​ល្អ​មួយ​លើ App Store អ្នក​អាច​ទាញ​យក​ដោយ​មិន​អស់​លុយ។ កម្មវិធី​នេះ​មាន​មុខងារ​មួយ​ចំនួន​ត្រូវ​បាន​គេ​បង្កើត​រួច​ហើយ អ្នក​គ្រាន់​តែ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​ជា​ការ​ស្រេច។

អ្នក​អាច​ទាញ​យក​បាន​ទាំង iPad និង iPhone។ ជាង​នេះ​ទៀត អ្នក​អាច​កែ អាច​រក្សា​ទុក ឬ​ធ្វើ CV ម្ដង​បាន ២ ហើយ​នៅ​ពេល​ធ្វើ​រួច អ្នក​ក៏​អាច​ជ្រើស​យក​ការ​ផ្ញើ​ជា​ទម្រង់ PDF បាន​ផង​ដែរ។

ចុច​ដោនឡូតលើ App Store

#Resume: CV Builder & Designer For Your Job Search

ជា​កម្មវិធី​ពេញ​និយម​មួយ​នៅ​ប៉ែក​អឺរ៉ុប ​មាន​ភាព​សាមញ្ញ ប៉ុន្តែ​ទាក់​ទាញ ស្រូល​ភ្នែក​មិន​រញ៉េរញៃ គ្មាន​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​អ្នក​រំខាន​ចិត្ត​ពេល​បង្កើត CV នោះ​ទេ។

​កម្មវិធី​ល្អ​នេះ ក៏​អាច​ទាញ​យក​បាន​​លើ App Store ​ដោយ​មិន​អស់​លុយ​ដែរ។

ចុច​ដោនឡូតលើ​ App Store

#Resume Builder**

ជា​កម្មវិធី​ដែល​មាន​ទម្រង់​ឧទាហរណ៍​ច្រើន ងាយ​ស្រួល​ក្នុង​ការ​ធ្វើ មាន​គំរូ​ស្រាប់​ ដែល​ជា​គំរូ​ស្ដង់​ដារ ដោយ​គ្រាន់​តែ​បំពេញ​ចន្លោះ​ជា​ការ​ស្រេច។

ចុច​ដោនឡូតលើ App Store

ប្រភព៖ iDownloadBlog ប្រែ​សម្រួល៖ រក្សា

មតិយោបល់